(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាប់ដៃគូជាមួយអង្គការធំៗចំនួន៣ រួមមាន៖ អង្គការ យូនីសេហ្វ UNICES អង្គការទស្សនពិភពលោក World Vision និងអង្គការ Save the Children។ អង្គការធំៗ ទាំង៣នេះ សុទ្ធតែជាអង្គការ ដែលធ្វើសកម្មភាពក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះនៅកម្ពុជា ជាពិសេសលើកុមារ និងស្រ្តី។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្រសួងសង្គមកិច្ច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការជាតិ​ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ លើវិស័យកិច្ចការពារកុមារឆ្នាំ២០១៧-២០១៨ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ផែនការ ដែលក្រសួងធ្វើការផ្សព្វផ្សាយនាពេលនេះ ធ្វើឡើងដើម្បីធ្វើបច្ចុប្បន្នភាពឆ្លើយតប នឹងគ្រោះទឹកជំនន់ តែឥឡូវបានបន្ថែមលើការពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើគ្រោះរាំងស្ងួត ចំណាកស្រុក ព្រមទាំងអំពើហិង្សា ហើយផែនការនេះ មានការគ្រប់ដណ្តប់លើគ្រោះមហន្តរាយ ដែលបង្កើតឡើងដយមនុស្ស និងគ្រោះមហន្តរាយដែលបង្កើតឡើងដោយធម្មជាតិ ចំណុចសំខាន់ គឺយើងធ្វើយ៉ាងណា ឲ្យមានការឆ្លើយតបជាក់ស្តែង។ ដើម្បីឆ្លើយតបទាន់ពេលវេលានោះ ក្រសួងក៏បានរៀបចំឲ្យមានជនបង្គោលនៅតាមខេត្ត ដែលជាខេត្តងាយរងគ្រោះ ដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ និងធ្វើការពង្រឹងសមត្ថភាពរបស់ពួកគាត់តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងការធ្វើលំហាត់សមយុទ្ធ ដែលយើងហ្នឹងរៀបចំ ក្នុងឆ្នាំក្រោយនេះ។

លោក ផ្លុង ឆៃយ៉ា មន្រ្តីទទួលបន្ទុកកិច្ចការពារពិសេសរបស់កុមារ ក្នុងអង្គការយូនីសេហ្វបានលើកឡើងថា នេះជាការសហការជាមួយក្រសួងសង្គមកិច្ច ដោយសម្រេចបានការងារ ដូចជាផែនការសម្រាប់ការឆ្លើយតប នៅឆ្នាំ២០១៧-២០១៨។

លោកបន្តថា ផែនការនេះ កាលពីឆ្នាំកន្លងទៅ គឺធ្វើឡើងដើម្បីធ្វើបច្ចុប្បន្នភាព ឆ្លើយតប នឹងគ្រោះទឹកជំនន់ តែឥឡូវ បានបន្ថែមលើការពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើគ្រោះរាំងស្ងួត ចំណាកស្រុក ព្រមទាំងអំពើហិង្សាលើការងារ។ ផែនការនេះ មានការគ្រប់ដណ្តប់លើគ្រោះមហន្តរាយ ដែលបង្កើតឡើងដោយមនុស្ស និងគ្រោះមហន្តរាយ ដែលបង្កើតឡើងដោយធម្មជាតិ ចំណុចសំខាន់ គឺយើងធ្វើយ៉ាងណា ឲ្យមានការឆ្លើយតបជាក់ស្តែង។ក្រសួងសង្គមកិចច្ច ក៏បានរៀបចំឲ្យមានជនបង្គោល ឲ្យមាននៅតាមខេត្ត ដែលជាខេត្តងាយរងគ្រោះ ដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ និងធ្វើការពង្រឹងសមត្ថភាពរបស់ពួកគាត់តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងការធ្វើលំហាត់សមយុទ្ធ ដែលយើងហ្នឹងរៀបចំ ក្នុងឆ្នាំក្រោយនេះ។

លោក ផ្លុង ឆៃយ៉ា បានបន្ថែមថា ទាំងក្រសួងសង្គមកិច្ច និងដៃគូសហការ បានរៀបចំផែនការ និងយន្តការឲ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានា ដែលកើតឡើង ចំពោះប្រជាពលរដ្ឋ ហើយក៏ជាផ្នែកមួយ ក្នុងការត្រៀមបំរុងទុក ដូចនេះ យើងធ្វើទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិចំពោះខេត្តណា ដែលមានទឹកជំនន់។

ជាមួយគ្នានោះ លោក ជន ប៊ុនលី មន្រ្តីបច្ចេកទេសកាត់បន្ថយគ្រោះមហន្តរាយនៃអង្គការទស្សនៈពិភពលោក បានឲ្យដឹងថា អង្គការទស្សនៈពិភពលោក មានទស្សនវិស័យវែងឆ្ងាយ និងតែងគិតគូពីជនងាយរងគ្រោះ ជាពិសេសកុមារ។ ជារៀងរាល់ថ្ងៃនេះ អង្គការយូនីសេហ្វ និងអង្គការទស្សនៈពិភពលោក ជាដៃគូសហការគ្នា យ៉ាងជិតស្និទ្ន ក្នុងការបំពេញការងារជួយដល់កុមារងាយរងគ្រោះជាបន្តបន្ទាប់។

លោក ជន ប៊ុនលី បានបន្ថែមថា អង្គការ World Vision សន្យាថា នឹងនៅតែបន្តសហការជាមួយ ក្រសួង និងដៃគូការងារជាច្រើនទៀត ក្នុងការជំរុញ និងលើកកម្ពស់ការងារ ផែនការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយនៅប្រទេសកម្ពុជា។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម តំណាងឲ្យក្រសួងសង្គមកិច្ច បានឲ្យដឹងថា នេះជាផែនការដែលធ្វើជារៀងរាល់ឆ្នាំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងឆ្លើយតប ដោយមានការសហការជាមួយ អង្គការយូនីសែហ្វ World Vision និងអង្គការ Safe Children ដើម្បីឆ្លើយតប ជាមួយ ជនរងគ្រោះ ជាពិសេសកុមារ និងស្រ្តី។

លោក ឈួរ សុបញ្ញា បានបន្តថា យើងដឹងហើយថា កត្តាគ្រោះមហន្តរាយ និងអាកាសធាតុ មានផលប៉ះពាល់ មិនថានៅប្រទេសកម្ពុជា និងនៅទូទាំងងសាកលលោក ដូចនេះដើម្បីជំរុញឲ្យការងារនេះ កាន់តែផុសផុល និងមានសក្តានុពលខ្លាំងៗ ក្រសួងសង្គមកិច្ច ក្នុងនាមជារដ្ឋាភិបាល រីករាយសហការជាមួយដៃគូ អង្គការសង្គមស៊ីវិលទាំងអស់ ក្នុងការធ្វើយ៉ាងណា ឲ្យសកម្មភាព ជួយដល់ជនងាយរងគ្រោះ ទទួលបានលទ្ធផលល្អ ឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាជូនជនរងគ្រោះ និងងាយរងគ្រោះ៕