សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងប្រើប្រាស់
04-10-2017 10:19
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។
ក្នុងកិច្ចប្រជុំដែលធ្វើនៅក្រសួងមហាផ្ទៃនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងស្នងការទូទាំង២៥រាជធានីខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕