(ភ្នំពេញ)៖ ភោជនីយដ្ឋាន ខេមា ឡាប៉ុស្ដិ៍ (Khema La Poste) ស្ថិតនៅម្ដុំក្រសួងប្រៃសណីយ៍កម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ដែលមានបម្រើអាហារ បែបខ្មែរ-អឺរ៉ុប ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ពិសា និងតម្លៃសមរម្យបំផុត ។
អ្នកគ្រប់គ្រងទូទៅ នៃភោជនីយដ្ឋាន Khema La Poste លោកស្រី នូវ សំបូរ បានថ្លែងថា «Khema La Posteនេះ ជាសាខាទី២ហើយ ដែលយើងបានបម្រើអតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក ដោយមានលក់នូវអាហារបែបខ្មែរ-អឺរ៉ុប ដោយមានពេលព្រឹក ពេលថ្ងៃត្រង់ ពេលយប់ ប្រកបដោយប្រភពនៃរសជាតិ គ្រប់មុខ រួមទាំងភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់ អនាម័យល្អ មានផាសុកភាព បរិយាកាសក៏ល្អប្រសើរ ពិសេសតម្លៃសមរម្យបំផុត ដែលភ្ញៀវទូទៅអាចទទួលយកបាន»។
លោកស្រីបន្ដថា ការសម្រេចចិត្តពង្រីកសាខាទី២នេះ ដោយសារតែមានការគាំទ្រខ្ពស់ ពីអតិថិជនទាំងខ្មែរ និងបរទេស នៅសាខាទី១ គឺ Khema Pasteur ដែលស្ថិតនៅ តាមបណ្តោយផ្លូវប៉ាស្ទ័រ នៅក្នុងសណ្ឋាគារអារុណរៈ ដែលបើកបាន ទើបតែ១ឆ្នាំប៉ុណ្ណោះ ដូចនេះហើយ សម្រាប់សាខាទី២ ដែលលោកស្រីជឿជាក់ថា នឹងមានការកើនឡើងនូវអតិថិជន ព្រោះវាស្ថិតនៅទីតាំងដ៏ល្អ សម្បូរទៅដោយភ្ញៀវជាតិ-អន្ដរជាតិឆ្លងកាត់ច្រើន ពិសេសមានក្រុមហ៊ុន និងក្រសួងនានានៅជុំវិញភោជនីយដ្ឋាន ដែលនេះនឹងផ្ដល់ភាពងាយស្រួល សម្រាប់ពួកគាត់ បរិភោគ។
អ្នកគ្រប់គ្រងទូទៅរូបនេះ បានឲ្យដឹងទៀតថា «សម្រាប់ Khema La Post នេះ យើងបានបើកសាកល្បង រយៈពេលជាងមួយខែហើយ ឃើញថាមានភ្ញៀវទាំងជាតិ និងអន្ដរជាតិ ចូលច្រើន ពិសេសពួកគាត់ចូលចិត្ដពិសា Cold Cuts ក្រៅពីនឹងយើងក៏មានសាលាដ,ដំឡូងបំពង,ស្ដេកសាច់គោ, ឈីស ហើយក៏មាននំបុ័ងដុតក្តៅៗ នំខេក ផាស្រ៊ី ស្រាក្រហម និងស្រាល្បីៗច្រើនប្រភេទទៀត ដែលនាំចូលមកពីប្រទេសបារាំងតែម្តង អតិថិជនអាចធ្វើការវេចខ្ចប់ទៅបរិភោគនៅផ្ទះក៏បានដែរ ។ពេលនេះយើងក៏បានបន្ថែមនូវមុខម្ហូបខ្មែរជាងច្រើមុខទៀតផងដែរ ជាអាហារដែលបងប្អូនខ្មែរយើងនិយមពិសា មានសម្លូរគ្រឿង អាម៉ុក ចាយ៉បំពង និងច្រើនជំរើស សម្រាប់បងប្អូនខ្មែរយើងផងដែរ។
លោកស្រី បានបន្ថែមទៀតថា ដោយសារតែមានការគាំទ្រ ពីអតិថិជនក្នុងស្រុក និងបរទេសនោះ យើងមានគម្រោងពង្រីកបន្ថែម ចំនួន១សាខាទៀត នៅខេត្តសៀមរាប នៅដើមឆ្នាំក្រោយនេះ៕