Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋផ្អាកដំណើរកំសាន្តតាមតំបន់ទឹកជ្រោះ ជ្រលងដងអូរ ស្ទឹង ព្រែក ដោយសារកម្ពស់ទឹកហក់ឡើងលឿនខុសពីប្រក្រតី

03-10-2017 18:41

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែតុលានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ ទឹកជ្រោះ ជ្រលងដងអូន ស្ទឹង ព្រែកជាដើម ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ព្រោះតែទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បង្កឲ្យមានកម្ពស់ទឹកហក់ឡើងខ្ពស់ លឿនខុសពីប្រក្រតី។

ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជាភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ទើរទូទាំងប្រទេស ដែលស្ថានភាពបែបនេះនឹងធ្វើរាជធានីខេត្តមួយចំនួន រងនូវជំនន់ទឹកភ្លៀង៕