Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ទោ នួន វ៉ារី

03-10-2017 18:22

(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ នួន វ៉ារី នៅគេហដ្ឋានស្ថិតភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ជូ សារុន បានពាំនាំការចូលរួមរំលែកទុក្ខពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារនៃសពផងដែរ។

ក្នុងពិធីនោះលោកឧត្តមសេនីត្រីមេបញ្ជាការ បានចូលបច្ច័យរំលែកទុក្ខគ្រួសារនៃសពចំនួន៥០០,០០០រៀល និងបានឧបត្ថម្ភដល់ក្រុមពិធីការ និងកងកិត្តិយសចំនួន ៨០០,០០០រៀលផងដែរ៕