(ភ្នំពេញ)៖ យោងតាមរបាយការណ៍ដែលអង្គភាព​ Fresh News ទទួលបានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះបានឲ្យដឹងថា រយៈពេល៩ខែ ដើមឆ្នាំ២០១៧ សមត្ថកិច្ចដែលរួមមាននគរបាល និងកងរាជអាវុធហត្ថ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងបានជាង៦ពាន់ករណី ឃាត់ខ្លូនជនជួញដូរ​-ប្រើប្រាស់ជាង១ម៉ឺននាក់ និងដកហូតបានថ្នាំញៀន ជាង១៥៣គីឡូក្រាម។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៧ សមត្ថកិច្ចរួមមាននគរបាល និងអាវុធហត្ថ បានបង្ក្រាបករណីគ្រឿងញៀនចំនួន ៦,២០៥ ករណី ឃាត់មនុស្ស ១៣,៦៩១ នាក់ (ស្រី១,២៦៩នាក់) ក្នុងនោះករណីជួញដូរ ៤,០៧១ករណី ឃាត់៧,២៤២នាក់ (ស្រី៨៦៦នាក់) ប្រើប្រាស់ ២,១១៨ករណី ឃាត់៦,៤៤១នាក់, កែឆ្នៃ៣ករណី ឃាត់៧នាក់ (ស្រី២នាក់), ដាំដុះ ១៣ករណីឃាត់ម្នាក់ ក្នុងនោះមានជនបរទេស២១៥នាក់ (ស្រី៥៧នាក់)។ អនុវត្តដីកា៖ ២១៦ដីកា ចាប់មនុស្ស២១២នាក់ (ស្រី២៥នាក់)។

វត្ថុតាងចាប់យក៖ សារធាតុញៀនសរុប ១៥៣,៥៩០.៧៦g (ICE ៧០,២០៣.៩២g , WY ៣០,៦៩៧.៨៨g , Ketamlne ៦,២២៧.៩២g. Eatasy ១៧,៤៦៥.៨៦g , Herolne ២២,៥៣៤.៤៨g, Cocalne ៦,១១៧.៧២g) កញ្ជាក្រៀម ៦៥ គ.ក្រ ៣៥៨ក្រាម និងកញ្ជាស្រស់ ២៣៤,២៨៣ ដើម។

សម្ភារចាប់យក៖ រថយន្ត ៦៨ គ្រឿង ម៉ូតូ ១,៦២៤ គ្រឿង ទូរស័ព្ទ ៤,៥៦៤ គ្រឿង ជញ្ជឹង ២៨២ គ្រឿង អាវុធខ្លី ៥ដើម អាវុធវែង១១ដើម។ លុយខ្មែរ ៦៩,២៨១,៤០០ រៀល, លុយអាមេរិក ៩,៥៧៣ ដុល្លារ, លុយថៃ ៤៦,១០៧បាត, លុយវៀតណាម ២,៧១៩,២០០ដុង៕