(ភ្នំពេញ)៖ សេវា ATM ប្រាសាក់បានក្លាយជា ផ្នែកមួយដ៏សំខាន់ និងសុវត្ថិភាពសាច់ប្រាក់ សម្រាប់ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ សព្វថ្ងៃ មនុស្សដែលវ័យឆ្លាតវៃ និងទាន់សម័យ មិននិយមទុកលុយច្រើន នៅក្នុងកាបូបឡើយ ព្រោះវាប្រឈមនឹងហានិភ័យនៃការបាត់បង់ ពួកគេចូលចិត្តប្រើប្រាស់សេវា ATM ដើម្បីភាពងាយស្រួល និងសុវត្ថិភាព។
សេវា ATM ប្រាសាក់បានក្លាយទៅជាជំនួយការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនប្រភេទទៀតដូចជា៖ ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ការទិញកាតទូរស័ព្ទ ឬសេវាផ្សេងៗ។ អ្វីដែលធ្វើឲ្យលោកអ្នកអាចធ្វើប្រតិបត្តិការសេវាខាងលើនេះបាន គឺលោកអ្នកគ្រាន់តែមានកាត ATM ប្រាសាក់ជាការស្រេច។
សម្រាប់សាធារណជនដែលចង់ប្រើកាត ATM ប្រាសាក់ គឺគ្រាន់តែបើកគណនីសន្សំនៅប្រាសាក់ នៅតាមសាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត នោះលោកអ្នកនឹងទទួលបានកាត ATM ដ៏ស្រស់ស្អាតមួយភ្លាម ហើយនិងរីករាយជាមួយអត្ថប្រយោជន៍ដ៏ច្រើនពីសេវា ATM ប្រាសាក់ និងអ្វីដែលពិសេសនោះ គឺសន្សំប្រាក់នៅប្រាសាក់លោកអ្នកទទួលបាន អត្រាការប្រាក់ខ្ពស់ សុវត្ថិភាព ទំនុកចិត្ត និងភាពងាយស្រួល។
ថ្មីៗនេះ អតិថិជនប្រើប្រាស់កាតATM មានចំនួនប្រមាណជា ៩០,000 នាក់ ទាំងនៅជនបទ និងនៅទីប្រជុំជន ប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការធនាគារ ២៤ ម៉ោងនិង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ ប្រាសាក់ មានប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹមចំនួន ៤ លាន ប្រតិបត្តិការ ដោយមានទឹកប្រាក់សរុបចំនួនប្រមាណ ជា ៣00 លានដុលា្លរអាមេរិក តាមរយៈការដកប្រាក់ ការផ្ទេរប្រាក់ទៅដៃគូជំនួញ ការផ្ទេរប្រាក់តាមលេខកូដសម្ងាត់ (Cash-by-Code) ការទូទាត់ថ្លៃវិក្កយបត្រភ្លើង ការទូទាត់ថ្លៃវិក្កយបត្រទឹក ទិញកាតទូរស័ព្ទការត្រួតពិនិត្យរបាយការណ៍ និង សមតុល្យគណនី។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងថា៖ «ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងបង្អស់ ដែលបានផ្តល់សេវា ATM នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសេវាដ៏ទំនើបនិងងាយស្រួលបំផុត ព្រោះសេវានេះអាចជួយសម្រួលដល់ការលំបាកលើការចាត់ចែងសាច់ប្រាក់របស់អតិថិជន និងចំណេញពេលវេលា ដោយអតិថិជនអាចធ្វើប្រតិបត្តិការចរាចរសាច់ប្រាក់ដោយខ្លួនឯងនៅគ្រប់ទីកន្លែង។ ស្របពេលជាមួយគ្នា ប្រាសាក់បានកំពុងពង្រីកទីតាំង ATM របស់ខ្លួនកាន់តែច្រើន ដែលរហូតមកដល់សព្វថ្ងៃ ប្រាសាក់មានបណ្តាញ ATM សរុបរហូតដល់ ១២៧ កន្លែង នៅតាមសាខា និងទីសាធារណៈនៅទូទាំងប្រទេស»។
សេវា ATM ពិតជាដើរតួនាទីយ៉ាងសំខាន់ជួយដល់កំណើនប្រកបដោយចីរភាពរបស់ ប្រាសាក់ និងអតិថិជនរបស់ខ្លួន។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ នេះ ប្រាសាក់មានទ្រព្យសកម្មសរុប ១,៥១៦លានដុល្លារអាមេរិក សម្ពៀតឥណទាន ១,២៤៧ លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ ៧៨៤ លានដុល្លារអាមេរិក បណ្តាញការិយាល័យ ១៧៦ ទីតាំង មានម៉ាស៊ីន ATM ចំនួន ១២៣ និងបុគ្គលិក ៧,000 នាក់៕