Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធម្មការ និងសាសនា រៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្ត ដើម្បីជំរុញយន្តការបម្រើសេវារដ្ឋបាលសាធារណៈ

03-10-2017 15:16

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំកិច្ចប្រជុំប្រចាំខែតុលារបស់ក្រសួង ដើម្បីបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្ត ដើម្បីជំរុញយន្តការបម្រើសេវារដ្ឋបាលសាធារណៈរបស់រដ្ឋ។

កិច្ចប្រជុំខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី សង្ឃ មន្ត្រីធម្មការ និងមន្ទីរធម្មការ និងសាសនា ទាំង២៥រាជធានី-ខេត្ត សរុបប្រមាណ ជាង១០០អង្គ/នាក់។

នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយ អសកម្មមួយចំនួន ដែលត្រូវធ្វើការកែសម្រួល និងបំពេញបន្ថែម ដើម្បីជំរុញយន្តការ បម្រើសេវារដ្ឋបាលសាធារណៈរបស់រដ្ឋ លើវិស័យធម្មការ និងសាសនាផងដែរ៕