
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គ.ជ.ប៖ ភ្នាក់ងារគណបក្សនយោបាយជិត៧ពាន់នាក់ បានចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ (Video inside)
03-10-2017 05:26
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា មានភ្នាក់ងារគណបក្សនយោបាយជិត៧ពាន់នាក់ បានចូលរួមសង្កេតមើលដំណើរការធ្ចើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលានេះ។
គ.ជ.ប បានបន្តថា ភ្នាក់ងារគណបក្សនយោបាយចំនួន៥ មានសមាជិកទាំងអស់ចំនួន៦,៨៦៨នាក់ (ពេញសិទ្ធិចំនួន៣,០៩៨ និងបម្រុងចំនួន៣,៧៧០នាក់) ដែលចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ។