Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លូនជនចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ដកហូតបានថ្នាំចំនួន១៦កញ្ចប់ នៅក្នុងផ្ទះសំណាក់ «ភារ៉ារត្ន័»

03-10-2017 12:20

(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានចុះឃាត់ខ្លួនជនចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ដកហូតបានថ្នាំចំនួន១៦កញ្ចប់ នៅក្នុងផ្ទះសំណាក់ «ភារ៉ារត្ន័» សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ម៉ុត ភក្រ័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន១២ កញ្ចប់តូច ០៤កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមច្បាប់៕