(ភ្នំពេញ)៖ ថ្ងៃស្អែកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងដុតកម្ទេចចោលនូលគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ជាង៦០តោន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ថ្នាក់នាំក្រសួងពាក់ព័ន្ធ តំណាងទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងតំណាក្រុមហ៊ុនឯកជនជាតិ អន្តរជាតិ មួយចំនួនទៀត។
ពិធីដុតកម្ទេចចោលនូវគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ទាំងនេះ ត្រូវបានអនុវត្តតាមបង្គាប់របស់តុលាការ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ស្អែក វេលាម៉ោង៨៖នាទីព្រឹក នៅទីលានចាក់សម្រាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ។
សូមអានសេចក្តីជូនដំណឹងរបស់ គ.ប.ផ.ក ដូចខាងក្រោម៖