(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ រាយការណ៍ព័ត៌មានដោយ៖លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត, លោក ជូរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សំណុំរឿងក្បត់ជាតិមិនបញ្ចប់ត្រឹមចាប់ខ្លួនលោក កឹម សុខា នោះទេ ហើយប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយអំពើក្បត់ជាតិដោយមិនរាថយ

២៖ សម្ដេចតេជោ ហ៊ុន សែន៖ គេហ៊ានលើកដៃសម្លាប់សម្ដេចគេធ្វើទៅបាន ចុះហេតុអ្វីសម្ដេចគ្រាន់តែកម្ចាត់ជនក្បត់ជាតិការពារប្រជាជននិងប្រទេស សម្ដេចធ្វើមិនបាន

៣៖ គណបក្សនយោបាយចំនួន២២ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចលុបឈ្មោះចោល

៤៖ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យប្រជាជនធ្វើពាហិការឈប់ទិញបន្លែ និងអាហារផ្ទុកសារធាតុគីមី

៥៖ គណនី Facebook របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង និងបង្ហោះព័ត៌មានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ

៦៖ ប្រតិបត្តិការដោះគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តស្វាយរៀង ចាប់ផ្ដើមហើយនៅថ្ងៃនេះ

៧៖ ចំណូលពីការលក់សំបុត្រ ចូលតំបន់អង្គរនៅរយៈពេលខែ៩ ទទួលបានជាង៧៥លានដុល្លារ, ថវិកាជិត៣លានដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា!

៨៖ ADB សម្រេចផ្ដល់ប្រាក់កម្ចី៧០លានដុល្លារ ឲ្យប្រទេសកម្ពុជា ដើម្បីជួយបង្កើនប្រសិទ្ធភាព និងការគ្រប់គ្រងប្រព័ន្ធគមនាគមន៍

៩៖ អត្ថបទវិភាគគួរអាន៖ សេណារីយោពហុបក្ស ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ

* ព័ត៌មានអន្តរជាតិ (World News)

១៖ នាវាដឹកអាវុធគ្រាប់រ៉ុកក្កែតជាង៣ម៉ឺនគ្រាប់របស់កូរ៉េខាងជើង ត្រូវបានចាប់ឃាត់ទុក នៅប្រទេសអេហ្ស៊ីប ដោយឃើញមានដោតទង់ជាតិកម្ពុជា

២៖ បាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនៅទីក្រុង Las Vegas អាមេរិក «ស្លាប់មនុស្សជាង ៥០នាក់ និងរបួសជាង ២០០នាក់»

៣៖ ធ្លាក់យន្តហោះយោធានៅសាធារណរដ្ឋ កុងហ្គោ គ្មានអ្នកនៅរស់រានមានជីវិតឡើយចំនួន១២នាក់

៤៖ ស្ត្រីជនជាតិវៀតណាម និងឥណ្ឌូណេស៊ី «ប្រកែកថាមិនបានធ្វើឃាត លោក គីម ជុងណាំ នោះទេ» ចំពោះមុខតុលាការម៉ាឡេស៊ី!

៥៖ លោក ដូណាល់ ត្រាំ ប្រាប់រដ្ឋមន្ត្រីការបរទេសខ្លួន «ឲ្យឈប់ចំណាយពេលឥតប្រយោជន៍ ជាមួយកូរ៉េខាងជើងទៀត»

៦៖ ព័ត៌មានលំអិតជុំវិញព្រឹត្តិការណ៍ការបង្ក្រាបបាតុកម្មដ៏សាហាវព្រៃផ្សៃ ដោយកងកម្លាំងប៉ូលិសអេស្ប៉ាញ «បង្ករបួសមនុស្ស ៨៤៤នាក់» ៕