(សៀមរាប)៖ នៅរសៀលថ្ងៃចន្ទទី០២ ខែតុលា ឆ្នាំ២០១៧ នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះ ស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវភូមិតាភុល ក្នុងសង្កាត់សស្វាយដង្គុំ ក្រុងសៀមរាប ។
លទ្ធផលពិនិត្យនៃការត្រួតពិនិត្យគឺឃើញ មានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។
ទំនិញខូចគុណភាពដែលបានដកហូតដូចជា៖ ទឹកក្រូចដបជ័រចម្រុះ ២៧ដប ភេសជ្ជៈប៉ូវកម្លាំង WARRIORS១១កំប៉ុង និងទឹកផ្លែឈើ freshy ចម្រុះចំនួន ១៣កេសកន្លះស្មើនឹង៣២៤កំប៉ុង សរុបមានទម្ងន់៖ ១៤៧ គ.ក។
ក្រុមការងារ ព្រមទាំងបានណែនាំ និងបានចែកផ្សាយនូវរូបភាព Poster ផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់៕