(ភ្នំពេញ)៖ ពិតជាមានសំណាងមែន សម្រាប់អតិថិជន៧រូបមកពី៥ខេត្តនិងរាជធានី ក្នុងចំណោមអតិថិជនជាច្រើននាក់ទៀត របស់ក្រុមហ៊ុនឆ្នោតមហាសំណាង បានឈ្នះនូវរង្វាន់ទ្វេរដង ពីកម្មវិធីពិសេសសប្តាហ៍មហាសំណាងវគ្គ១ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។

គួររំលឹកផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវកម្មវិធីពិសេសសប្តាហ៍មហាសំណាងវគ្គ១ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ខែកញ្ញាកន្លងទៅថ្មីៗនេះ ដោយផ្តល់ជូនដល់អតិថិជន ដែលមានសំណាងឈ្នះនូវរង្វាន់ធំ ជាទឹកប្រាក់ចំនួន១,០០០ដុល្លារ ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែអតិថិជន ទុកផ្ទៀងជាមួយនិងចុងកន្ទុយសន្លឹកឆ្នោតខ្លួន ដែលបានចាក់ផ្សងរួចហើយ ទោះជាខុសឬត្រូវ គឺមានឱកាសដូចគ្នា ក្នុងការឈ្នះនូវរង្វាន់ធំនេះម្តងទៀត។

ចំពោះអតិថិជនទាំង៧រូប ដែលមានសំណាងឈ្នះនូវទឹកប្រាក់១,០០០ដុល្លារជារៀងរាល់ថ្ងៃពីកម្មវិធីពិសេសសប្តាហ៍មហាសំណាងវគ្គ១កន្លងមកនេះមាន ដូចខាងក្រោមនេះ៖

*អតិថិជនទី១ គឺលោក កាន់ សំអឿន ភេទប្រុស រស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

*អតិថិជនទី២គឺលោក វេ សុខឡូយ ភេទប្រុស រស់នៅ ខណ្ឌ ពោធិ៍សេនជ័យ រាជធានីភ្នំពេញ

*អតិថិជនទី៣គឺ អ្នកស្រី វ៉ាង សាវី ជាអាជីវករលក់ចាប់ហួយនៅផ្សារព្រែកភ្នៅ ក្នុងរាជធានៅភ្នំពេញ

*អតិថិជនទី៤ គឺបងប្រុស សៅ សាម៉ឺឌី រស់នៅ ក្នុង ភូមិ ត្រាំកក់ ខេត្ត តាកែវ

*អតិថិជនទី៥ គឺបងប្រុស ព្រឹម សារុំ ជាកសិករមកពី ស្រុកក្រោគរខេត្តពោធិសាត់

*អតិថិជនទី៦គឺ បងប្រុស ប៊ុនធិ ជាជាងជួសជល់រថយន្តមកពីស្រុកត្រាំកក់ ខេត្តតាកែវ

*អតិថិជនទី៧ បងស្រី ចំរើន ជាប្រជាកសិករមកពីខេត្តកំពង់ស្ពឺ

ក្នុងគោលបំណង ដើម្បីបង្កើតសំណាង ដល់អតិថិជនរបស់ខ្លួនកាន់តែច្រើនថែមទៀត ក្រុមហ៊ុនក៏បានបន្តបង្កើតសប្តាហ៍មហាសំណាង ជូនអតិថិជិនរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដោយធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង ៨៖០០យប់ ជាមួយនិងរង្វាន់កាន់តែធំកាន់តែច្រើន និងកាន់តែអស្ចារ្យ ជូនដល់បងប្អូនពុកម៉ែ ជាមួយនិងម៉ូតូឌ្រីមសង់ស៊េរី២០១៧ ម៉ូតូ Zoomer X 2017 ម៉ូតូ Scoopy ទូរទស្សន៍ និងទូរស័ព្ទដៃស្មានហ្វូន ។

ដូច្នេះសូមពុកម៉ែបងប្អូន កុំភ្លេចអញ្ញើញរួសរាន់ ទៅជាវឆ្នោតមហាសំណាង ចាប់ពីពេលនេះតទៅ ដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំទាំងនេះ រហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ ០៧០ ២៣៥ ២៣៥ /០៩៩ ២៣៥ ២៣៥ ៕