(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ ក្រសួងបរិស្ថាន នឹងរៀបចំប្រជុំក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាពលោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីសមាជិក សមាជិកាទាំងអស់ដែលជាមន្ត្រិជាន់ខ្ពស់ តំណាងក្រសួងស្ថាប័នរបស់រដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងរាជធានី ខេត្តចំនួន៦២រូប នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ស្អែក នៅទីស្តីការក្រសួងបរិស្ថាន (សាលប្រជុំ ម៉ុក ម៉ារ៉េត​ជាតិទី៤)។

គោលបំណងសំខាន់នៃកិច្ចប្រជុំលើកទី២នេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពសម្រេចបានក្នុងការគាំទ្រ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនៅរួមមានការពិនិត្យ ផ្តល់យោបល់ និងៃអនុម័តលើសេចក្តីព្រាងលិខិតគតិយុត្តសំខាន់ៗ មួយចំនួន រួមមានសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្ត្ររេដបូកជាតិ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដូចខាងក្រោម៖