(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីសម្រេច លុបឈ្មោះគណបក្ស ដែលបានបង្កើតនៅ ក្រសួងមហាផ្ទៃចំនួន ២២គណបក្ស។
យោងតាមសេចក្តីសម្រេច ចំនួន៣ផ្សេងគ្នា របស់ក្រសួងមហាផ្ទៃដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់ថា គណបក្សនយោបាយចំនួន២២ ត្រូវលុបឈ្មោះចោល ស្របតាមមាត្រា១៩ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សចំនួន២ផ្សេងទៀត លុបឈ្មោះចោលតាមសំណើរ របស់សមាជិកគណបក្ស។
គណបក្សទាំង២២ដែលត្រូវលុបឈ្មោះរួមមាន៖
១៖ គណបក្សខ្មែរឯករាជ្យ
២៖ គណបក្សខ្មែរអព្យាក្រឹត្យ
៣៖ គណបក្សជាតិខ្មែរ
៤៖ គណបក្សប្រជាធិបតេយ្យ
៥៖ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា
៦៖ គណបក្សសេរីភាព
៧៖ គណបក្សសន្តិភាពប្រជាធិបតេយ្យ
៨៖ គណបក្សអភិវឌ្ឍន៍
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ
១០៖ គណបក្សជំនាន់ថ្មី
១១៖ គណបក្សព្រះសិរអារ្យមេត្រីយ៍ស្រីពោធិសត្វ
១២៖ គណបក្សសាធារណរដ្ឋខ្មែរ
១៣៖ គណបក្សសេរីប្រជាធិបតេយ្យ
១៤៖ គណបក្សខ្មែរសាមគ្គី
១៥៖ គណបក្សកម្ពុជាសេរីភាព
១៦៖ គណបក្សខ្មែរដើម្បីខ្មែរ
១៧៖ គណបក្សសម្លេងជាតិខ្មែរ
១៨៖ គណបក្សកម្លាំងស្មារតីកុលបុត្រខ្មែរ
១៩៖ គណបក្សអភិវឌ្ឍន៍ភូមិឃុំ
២០៖ គណបក្សខេមរៈពន្លឺជាតិ
២១៖ គណបក្សឥន្ទ្រប៉ាក់បូរី
២២៖ គណបក្សគ្រួសារខ្មែរ៕