(ភ្នំពេញ)៖ កញ្ញា និល ប៊ុនធាវី បានចុះឈ្មោះចូលរៀនកម្មវិធី Person LCCI Diploma in Accounting ពីចក្រភពអង់គ្លេស។ បន្ថែមពីនេះទៅទៀត កញ្ញាដ៏ស្រស់ស្អាតម្នាក់នេះ ក៏បានចុះឈ្មោះចូលរៀន Person LCCI English For Business នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ដែលជាវិទ្យាស្ថានដំបូង ដែលបានវិញ្ញាប័នប័ត្រពីចក្រភពអង់គ្លេស ដើម្បីបង្រៀនកម្មវិធីនេះ។

ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ជាមួយ កញ្ញា និល ប៊ុន ធាវី អំពីការសម្រេចចិត្តសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា៖

1៖ តើសព្វថ្ងៃកញ្ញាសិក្សាមុខវិជ្ជាអ្វីដែរ ហើយហេតុអ្វីកញ្ញាចាប់ផ្ដើម សិក្សាមុខវិជ្ជាគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា?

សព្វថ្ងៃនាងខ្ញុំជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យក្នុងស្រុកមួយ។ មូលហេតុចម្បងដែល ធ្វើឲ្យនាងខ្ញុំសម្រេចចិត្តសិក្សាមុខវិជ្ជា គណនេយ្យនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា គឺដោយសារតែនាងខ្ញុំយល់ឃើញថា មុខវិជ្ជានេះនិងជួយឲ្យនាងខ្ញុំយល់ដឹងយ៉ាង ស៊ីជម្រៅពីច្បាប់ពន្ធដារ។ ម្យ៉ាងទៀតបើទោះជា យើងសិក្សាមុខវិជ្ជាអ្វីក៏ដោយ
ចំនេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ គឺជាបំនិនជីវិតដែលចាំបាច់ សម្រាប់ប្រកបអាជីវកម្ម គ្រប់គ្រងហិរញ្ញវត្ថុគ្រួសារជាដើម។ ខ្ញុំទទួលដំណឹងសិក្សាតាមរយៈសារព័ត៌មាន ហើយខ្ញុំបានសិក្សាស្រាវជ្រាវ រកឃើញថាកម្មវិធីសិក្សា Person LCCI គឺជាកម្មវិធីអន្តរជាតិ ដែលមានវត្តមាននៅលើពិភពលោកជាង១០០ឆ្នាំមកហើយ។ ការនាំមកជូននូវកម្មវិធីសិក្សានេះ ដោយវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា និងនាំប្រយោជន៏យ៉ាងច្រើន ដល់និស្សិតកម្ពុជា។

2៖ តើតម្លៃនៃកម្មវិធីសិក្សានេះ មានលក្ខណៈយ៉ាងដូចម្ដេចដែរ ?

ដោយសារតែនាងខ្ញុំជានិស្សិត និងអាចរកចំណូលបាន តាមរយៈការងារក្រៅម៉ោង ខ្ញុំសម្រេចចិត្តបង់ប្រាក់ប្រចាំខែ ដែលមានតម្លៃ ១០០ដុល្លារក្នុងមួយខែ ចំពោះការសិក្សាភាសាអង់គ្លេស មួយមុខវិជ្ជា និងគណនេយ្យមួយមុខវិជ្ជា។ ខ្ញុំអាចសន្សំសំចៃដើម្បីវិនិយោគ ទៅលើការអប់រំដ៏ត្រឹមត្រូវនេះ។ មែនទែនទៅក្នុងមួយមុខវិជ្ជា យើងត្រូវបង់ថ្លៃសិក្សា និងតម្លៃនៃការប្រលង ដែលរៀបចំពីចក្រភពអង់គ្លេសចំនួន៣០០ដុល្លារ ចំពោះមុខវិជ្ជាគណនេយ្យ និង១៥០ដុល្លារចំពោះភាសាអង់គ្លេស សម្រាប់មុខជំនួញ។

3៖ តើប្អូនមានពាក្យពេជន៏អ្វី ដើម្បីផ្ដាំផ្ញើរចំពោះយុវវ័យដូចគ្នា ?
នាងខ្ញុំគិតថាយុវវ័យក្នុងវ័យ សិក្សាគួរតែព្យាយាមយកពេលវេលាឲ្យ បានច្រើនដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ពិតប្រាកដជាជាងដើរលេងឥតប្រយោជន៏។ ម្យ៉ាងទៀតការវិនិយោគ ទៅលើផ្នែកអប់រំដ៏ត្រឹមត្រូវ គឺជាច្រកចេញតែមូយគត់ពីភាពក្រីក្រ។ ឪពុកម្ដាយនាងខ្ញុំតែងតែ បង្រៀននាងខ្ញុំថាត្រូវឲ្យតម្លៃទៅលើការអប់រំ ជាអទិភាពទីមួយក្នុងជីវិត ដើម្បីឲ្យជីវិតថ្កុំថ្កើង ប្រកបដោយចីរភាព។

4៖ តើគេអាចស្វែងយល់ព័ត៌មានលម្អិត អំពីកម្មវិធីសិក្សានេះដោយរបៀបណា?

យើងអាចទំនាក់ទំនងតាមអាស័យដ្ឋានដូចខាងក្រោម៖
ស្ថាប័នៈ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា
ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្ងូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទការិយាល័យៈ ០២៣ ៧២៦ ៦៤២
ទូរស័ព្ទដៃៈ ០៨១ ២៨៨ ៨៥៨, ០១៧ ៨៤៩ ៧៤៨, ០៩២ ៥៦៧ ២៦២
អ៊ីម៉ែលៈ [email protected]
គេហទំព័រៈ fic.edu.kh
គេហទំព័រហ្វេកប៊ុកៈ ficfanpage