(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ នៃគណៈស្នងការ បានប្រារឰពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា ដើម្បីសាងសង់អគារកងអន្តរាគមន៍ពិសេស ដែលក្នុងអគារនោះ នឹងមានបន្ទប់ពេទ្យសង្គ្រោះបឋមមួយ និង សាលាប្រជុំមួយផងដែរ។ អគារទាំងមូលមានទំហំ១១.៧០ម៉ែត្រ គុណ ២៤.៧០ម៉ែត្រ កំពស់៣ជាន់។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ការសាងសង់អគារនេះ ឡើងក្រោមការផ្តួចផ្តើមរបស់គណៈស្នងការ ដោយមានការឧបត្ថម្ភគាំទ្ររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ក្រោមការជួយឧបត្ថម្ភ ពីលោកអ្នកឧកញ៉ានិងសប្បុរសជននានា ក្នុងក្រុងព្រះសីហនុ។
លោកស្នងការ បានបញ្ជាក់ថា ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខ្វះខាតអគារស្នាក់នៅ របស់កងកម្លាំងអន្តរាគមន៍ពិសេស, សាលប្រជុំ និងបន្ទប់ពេទ្យសង្រ្គោះបឋម សំរាប់ព្យាបាលមន្ត្រីនគរបាល និងក្រុមគ្រួសារមន្ត្រីនគរបាល ដែលខ្វះខាត ដូចជាការសំរាលកូន មានជំងឺ ឬមានរបួស ជាដើម៕