(ព្រៃវែង)៖ លោក ​​វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា​ ដើម្បមនុស្សចាស់ លោក រួមជាលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងគណ:អភិបាលខេត្ត នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាធិតីភាព​ក្នុងខួបលើកទី១៩ តុលា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា មនុស្សចាស់ចំនួនប្រមាណ៤០០នាក់, ជនពិការចំនួនប្រមាណ៥០០នាក់ នៅសាលាខេត្តព្រៃវែង។

កម្មវិធីខាងលើនេះ បានធ្វើឡើងក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ និងពិធីផ្ដល់របបគោលនយោបាយ ចំពោះជនពិការក្រីក្រតាមសហគមន៍»

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា នៅទូទាំងប្រទេសមានមនុស្សចាស់ដែលគេគិតចាប់អាយុ៦០ឡើងទៅ គឺមានជាង១,២លាននាក់។

លោក វង សូត បានបន្តថា មនុស្សចាស់ គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ​និងមានតួនាទីសំខាន់ណាស់ក្នុងការ កសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ៕