(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សាថ្មី ចូលរៀនលើកទី១ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសាកលវិទ្យាល័យបញ្ញាជាតិ សម្រេចផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់និស្សិតចុះឈ្មោះចូលរៀនថ្មី និងផ្តល់ជូនអាហារូបករណ៍៥០% រយៈពេល ៤ឆ្នាំពេញ សម្រាប់ថ្នាក់បរិញ្ញាបត្រ ឬរយៈពេល ២ឆ្នាំពេញ សម្រាប់ថ្នាក់បរិញ្ញាបត្ររង លើគ្រប់មហាវិទ្យាល័យ និងជំនាញ។

សាកលវិទ្យាល័យបញ្ញាជាតិ ជាសាកលវិទ្យាល័យឯកជនលំដាប់ទី១ មានសម្ភារៈសិក្សាទំនើប សាស្ត្រាចារ្យមានបទពិសោធន៍ខ្ពស់ ចំណេះដឹងទូលំទូលាយ ហើយក៏ជាសាកលវិទ្យាល័យ ដែលមានគោលដៅអប់រំច្បាស់លាស់ លើការបណ្តុះបណ្ណាលធនធានមនុស្ស ដោយផ្តោតសំខាន់លើ គុណភាព សមត្ថភាព បញ្ញា គុណធម៌ ចំណេះដឹង វិន័យ និងជំនាញពិតប្រាកដដល់ប្អូនៗនិស្សិត ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន។

សាកលវិទ្យាល័យមានបុគ្គលិករួសរាយរាក់ទាក់ ទីធ្លាធំទូលាយ បរិយាកាសល្អ បន្ទប់រៀនមានផាសុកភាព បំពាក់ដោយម៉ាស៊ីនត្រជាក់ LCD Projector Camera និងមានការិយាល័យ រកការងាឲ្យនិស្សិតធ្វើ ដោយទទួលបានប្រាក់បៀវត្តរ៍សមរម្យ។ រហូតមកដល់ពេលនេះសាកលវិទ្យាល័យបញ្ញាជាតិ មានដៃគូរសហប្រត្តិបត្តការជាមួយបណ្តាក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រា ធនាគារ អង្គការ មីក្រូហិរញ្ញវត្ថុ… ជាង១០០ទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់អត្តិភាពឲ្យនិស្សិតសាកលវិទ្យាល័យបញ្ញាជាតិធ្វើមុន និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗទៀត ទោះបីក្នុងពេលកំពុងសិក្សាក៏ដោយ។

និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ មានការងារធ្វើត្រូវជំនាញ តាំងពីរៀនឆ្នាំទី១ម្ល៉េះ តាមការស្រង់ស្ថិតិរបស់ការិយាល័យរកការងារឲ្យនិស្សិតធ្វើបាន បង្ហាញថា និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតគឺមានការងារមាន១០០%។ សាកលវិទ្យាល័យបញ្ញាជាតិមានមុខវិជ្ជាដែលខ្លាំងចំនួន ៩ មុខជំនាញ ដូចជា នីតិសាស្រ្ត(ច្បាប់) ភាសាអង់គ្លេស វិទ្យាសាស្រ្តកុំព្យូទ័រឬព័ត៌មានវិទ្យា គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ គ្រប់គ្រង សេដ្ឋកិច្ច ទីផ្សារ និងទេសចរណ៍។ និងបណ្តុះបណ្តាល៥មហាវិទ្យាល័យដូចជា៖ ១.មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា ២.មហាវិទ្យាល័យធុរកិច្ច និងសេដ្ឋកិច្ច ៣.មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ ៤.មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម ៥.មហាវិទ្យាល័យអប់រំ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 010 875 696/ 082 555582/092 777708/093 499 270) អគារលេខ 13,20 និង 24 សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទូលគោក រាជធានីភ្នំពេញ៕

សូមប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ!