(ភ្នំពេញ)៖ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខ ពីប្រទេសកូរ៉េ ពិសេសសម្រាប់ មីជូរហិរ Bro & Sis ក្នុងតម្លៃតែ $5.50 ប៉ុណ្ណោះ សម្រាប់២ចាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ពីម៉ោង២រសៀល ដល់ម៉ោង៨យប់។

មីជូរហិរ Bro & Sis មានរសជាតិប្លែកពី មីជូរហិរ នៅហាងដទៃទៀត ដែលមានរសជាតិជូរ ហិរ គួបផ្សំនឹងទឹកស៊ុបគីមឈីក្រោមរូបមន្តម្ហូបម្ចាស់ដើម ពីប្រទេសកូរ៉េ ជាមួយពីរ រសជាតិ គឺគ្រឿងសមុទ្រ និងសាច់គោ។

លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និងហាង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza )៕