ក្រសួងធនធានទឹក៖ ប្រជាកសិករប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧ បានជាង៣០ម៉ឺនហិកតាហើយ ស្មើនឹង១៣%
02-10-2017 07:31
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចេញរបាយការណ៍ ស្តីពីការប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាកសិករប្រមូលផលបានជាង៣០ម៉ឺនហិកតា ស្មើនឹង១៣ភាគរយ។
ឆ្នាំ២០១៧នេះ ប្រជាកសិករបង្កបង្កើនផលស្រូវរដូវវស្សាលើផ្ទៃដី ២,៦០១,០៣២ហិកតា៕