(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី ម៉ាក សែនសូនីតា គឺជាតារាសម្ដែងស្រីម្នាក់ ដែលមានរូបរាងស្រឡូនស្រស់ស្អាត ចង្កេះអង្រ្កង ត្រូវបានបុរសៗជាច្រើនលង់ស្នេហ៍ ស្ទើរតែដកចិត្តមិនរួច ខណៈនេះកាលពីរាត្រីថ្ងៃសៅរ៍ទី៣០ ខែកញ្ញា កញ្ញា តូតា បានចូលរួមនៅក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV ដោយទម្លាយឲ្យមហាជនដឹងអំពីរឿងរ៉ាវពាក់ព័ន្ធនឹងបុរសម្នាក់ ដែលមានឱកាសបានចេញចូលបន្ទប់គេងរបស់នាង និងអាចយកផ្កាកូលាបតម្រៀបជារាងបេះដូង ដាក់នៅលើគ្រែ បន្ទប់គេងរបស់នាង។
ជាការពិតណាស់ តារាសម្ដែងស្រី ម៉ាក សែនសូនីតា បានចូលរួមនៅក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដោយបានទម្លាយប្រាប់ឲ្យមហាជនបានដឹង អំពីទំនាក់ទំនងរបស់នាងជាមួយនឹងបុរសម្នាក់ ដែលបានយកផ្កាមកឲ្យនាងដល់បន្ទប់គេងនោះ ពេលនេះត្រូវបានលាតត្រដាងហើយ ខណៈដែលពិធីករលោក អ៊ុន សិទ្ធា បានដេញដោលសំណួរទៅកញ្ញា តូតា ហើយនាងបានអះអាងថា នាង និងបុរសម្នាក់នោះស្រឡាញ់រាប់អានគ្នាដូចជាបងប្រុសបង្កើត មិនមានអ្វីលើសពីបងប្អូនឡើយ។ លើសពីនេះនាងបានបន្តថា នាង និងបុរសនោះ ជិតស្និទ្ធជាងបងប្រុសតែមិនដល់ស្នេហាទេ។
តូតា បានបញ្ជាក់បន្ថែមទៀតថា ការដែលគាត់ចង់ឲ្យនាងភ្ញាក់ផ្អើល ព្រោះតែតមស្នងជូននូវអ្វីដែលនាងបានសំរួលការងារជូនគាត់ ហើយបុរសនោះតែងជួយផ្តល់ ដំបូន្មានល្អៗ ក្នុងការប្រកបមុខរបរជុំនួញពិសេសការធ្វើដំណើរទៅសៀងហៃ ក៏ជាការផ្តល់យុទ្ធសាស្រ្តចំពោះនាង ដើម្បីមុខរបរថ្មីពេលខាងមុខនេះដែរ។
ទោះជាយ៉ាងណាក្ដី កញ្ញា តូតា នៅតែមិនព្រមបង្ហាញឈ្មោះ និងមុខមាត់ពិត របស់បុរសនោះ ហើយអះអាងថា ទំនាក់ទំនងរបស់ពួកគេ ត្រឹមតែបងប្អូនរាប់អានគ្នាតែប៉ុណ្ណោះ។ ចំណែកឯ អ្នកគាំទ្រជាច្រើនរបស់កញ្ញា ហាក់មិនទាន់ជឿទាំងស្រុងនោះទេ ជាចុងក្រោយទុកពេលឲ្យនាងធ្វើការជ្រើសរើស និងស្វែងយល់ឲ្យបានល្អ នឹងជូនពរនាងជួបបុរសក្នុងសុបិន្ត និងសុភមង្គលក្នុងជីវិត៕ (មើលរបស់កញ្ញា តូតា)