(ភ្នំពេញ)៖ ហាងកាហ្វេ «Amazon» សាខាទី៧០ ថ្មី មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីរ៉េត ខាងជើងសណ្ឋាគារអាំងទែកុងទីណង់តាល់ (Intercontinental) បើកដំណើរការពីថ្ងៃនេះហើយ ដែលជាឱកាសដ៏ល្អ និងមានភាពងាយស្រួល សម្រាប់អតិថិជនគ្រប់វ័យដែលកំពុងពេញនិយម ចូលចិត្តរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ អនាម័យល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសមានច្រើនរសជាតិសម្រាប់តម្រូវការរបស់ អតិថិជនគ្រប់វ័យដែលកំពុងមានការគាំទ្រខ្ពស់។
លោក គឹមអ៊ី វីរៈបុត្រ បានថ្លែងថា «យើងបានរៀបចំរចនាទីតាំងគ្រឿងបំពាក់ស្តង់ដារ នាំចូលពីប្រទេសថៃល្អឥតខ្ចោះសក្តិសមសម្រាប់អតិថិជនគ្រប់វ័យ សេវាបម្រើរហ័សទាន់ចិត្តរស់រាយរាក់ទាក់ បុគ្គលិកក្រុមការងារសុទ្ធសឹងតែបានហ្វឹកហាត់ យ៉ាងស្ទាត់ជំនាញក្នុងការងារសេវាកម្មក្នុងហាង កាហ្វេអាម៉ាហ្សូននេះ។ យើងមាន ប្រ៉ូម៉ូសិន ជាច្រើនសម្រាប់ជូនអតិថិជនទីតាំងធំទូលាយ អ៊ិនធើណេតល្បឿនលឿនងាយស្រួលក្នុងការ បំពេញកិច្ចការ ពិសេសសម្រាប់ប្អូនៗសិស្សនិស្សិត ដៃគូការងារ និងវិនិយោគិនផងដែរ»។
លោកបានបន្តថា សម្រាប់ទីតាំងនេះវិញ ផ្លូវថ្នល់មានភាពធំទូលាយ ចំណតរថយន្តម៉ូតូធំទូលាយព្រោះតំបន់ខាងជើងសណ្ឋាគារ អាំងទែកុងទីណង់តាល់នេះ បណ្តុំទៅដោយសាលារៀន អ្នកធ្វើអាជីវកម្ម សិស្សនិស្សិត និងជាកន្លែងពេញនិយមរបស់ភ្ញៀវគ្រប់វ័យគ្រប់ថ្នាក់។ ជាក់ស្តែង សាខានេះគ្រាន់តែបើកភ្លាម យើងបានទទួលការគាំទ្រខ្ពស់ពីអតិថិជនជាតិ-អន្តរជាតិ លើសពីការរំពឹងទុកដោយពួកគាត់ចូលចិត្តទីតាំង ស្រស់ស្អាតប្រណិត និងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បំផុតនេះ។
ក្នុងថ្ងៃបើកសម្ភោធន៍ហាងថ្មីក្រោមអធិបតីភាពរបស់លោក Chatchy Sang Aroon នាយកគ្រប់គ្រង ក្រុមហ៊ុន ភី ធី ធី (PTT) នៅកម្ពុជាថ្ងៃនេះ ហាងយើងខ្ញុំមានបញ្ចុះតម្លៃ២០% លើភេសជ្ជៈគ្រប់មុខ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ដោយសារតែហាងកាហ្វេ Amazon នៅកម្ពុជាមានភាពល្បីល្បាញ និងមានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា ហើយហាងកហ្វេអាម៉ាហ្សូនមានសាខាក្រៅប្រទេសដូចជា កម្ពុជា,ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសជប៉ុនផងដែរ៕