Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជួយសង្គ្រោះជីវិតមនុស្ស! សមាគមបរិច្ចាគឈាមកម្ពុជា អំពាវនាវដល់មន្ត្រីរាជការ ពលរដ្ឋ សិស្ស-និស្សិតចូលរួមបរិច្ឆាគឈាម

01-10-2017 12:21

(ភ្នំពេញ)៖ សមាគមបរិច្ឆាគឈាមកម្ពុជា បានប្រកាសអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងបសមត្ថកិច្ច សិស្ស-និស្សិត ចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីយកទៅជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះជីវិតជាបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ផាត់ សារឿន ប្រធានសមាគមបរិច្ចាគឈាមកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ សមាគម៍បរិច្ឆាគឈាមពុំមានឈានគ្រប់គ្រាន់ ក្នុងការផ្ដល់ឈាមជួយសង្គ្រោះជីវិត អ្នកជំងឺបានឡើយ ដូច្នេះហើយ ទើបសមាគមបរិច្ចាគឈាមកម្ពុជា បានអំពាវនាវដល់ដល់សប្បុរសជនគ្រប់ទិសទី ដើម្បីជំរុញសកម្មភាពចូលរួមបរិច្ចាគឈាម ទុកសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ក៏ដូចជា អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ផងដែរ។

លោក ផាត់ សារឿន បានបន្តថា ខណៈសមាគមកំពុងមានការខ្វះខាតឈាមដូច្នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវបន្តសិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ចូលរួមបរិច្ចាគឈាមឲ្យបានច្រើនផងដែរ៕