អតីតនិស្សិតមហាវិទ្យាល័យវិសាស្ដ្រសេដ្ឋកិច្ចជំនាន់ទី១៣ ជួបជុំគ្នាដើម្បីរំលឹកអនុស្សាវរីយ៍ ក្រោមដំបូលនៃសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
30-09-2017 19:15
(ភ្នំពេញ)៖ អតីតនិស្សិតនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ចជំនាន់ទី១៣ ឆ្នាំសិក្សា១៩៩៦-២០០០ ជាច្រើនរយនាក់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំពិធីជួបជុំគ្នារំលឹកពីអនុស្សាវរីយ៍កាល នៅរៀនក្រោមដំបូលសាលាជាមួយគ្នា រួមទុក្ខរួមសុខជាមួយគ្នា ជួយគ្នាទៅវិញទៅមកដោយទឹកចិត្តស្មោះត្រង់។
អតីតនិស្សិតម្នាក់ លោក លឹម តុងហួត ដែលបច្ចុប្បន្នបម្រើការនៅ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈអង្គភាព Fresh News ឲ្យជួយចុះផ្សាយពីការជួបជុំគ្នា ដើម្បីរំលឹកពីអនុស្សាវរីយ៍របស់អតីតនិស្សិត ដែលបច្ចុប្បន្នស្ថិតក្រោមដំបូងនៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។
លោកបញ្ជាក់ថា មកដល់ពេលនេះអាយុកាលនៃមិត្តភាពនេះ មានអាយុកាល២១ឆ្នាំហើយ ប៉ុន្តែអ្វីហាក់នៅតែស្រស់បំព្រង ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ក្រោយបានបែកគ្នាទៅបម្រើការងាររៀងខ្លួន មានទាំងវិស័យរដ្ឋ និងឯកជន តែមានគោលបំណងតែមួយដូចគ្នាគឺចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សុខមាលភាព ក្រោមដំបូលសុខសន្តិភាពរបស់រាជរដ្ឋាភិបាល៕