(ភ្នំពេញ)៖ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភាពសំបូរបែបសម្រាប់តាមដានព័ត៌មានពីប្រទេសកម្ពុជា, នៅពេលនេះអង្គភាពព័ត៌មាន Fresh News សូមប្រកាសដាក់ដំណើរការសាកល្បងវិទ្យុអនឡាញ (Fresh News Radio) មួយប្រព័ន្ធទៀតដែលអាចស្តាប់ព័ត៌មានបាន២៤ម៉ោង លើ២៤ម៉ោង ទាំងក្នុងនិងក្រៅប្រទេស ឬជុំវិញពិភពលោក ដែលសុទ្ធសឹងជាព័ត៌មានថ្មីៗចុងក្រោយ។

នេះជាជម្រើសថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលតែងតាមដានព័ត៌មានថ្មីៗរបស់ Fresh News, លោកអ្នកអាចស្តាប់បានគ្រប់ទីកន្លែង, មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេសក៏ដោយ។

អង្គភាពព័ត៌មាន Fresh News មានសេវាកម្មជារួម៖ Fresh News App (ភាសាខ្មែរ និងភាសាអង់គ្លេស), គេហទំព័រព័ត៌មាន Fresh News, ទូរទស្សន៍ Fresh News TV Online និង Facebook, ប៉ុន្តែនៅពេលនេះប្រកាសដំណើការមួយប្រព័ន្ធទៀតគឺ វិទ្យុអនឡាញ (Fresh News Radio) ដែលផ្សាយ Update ព័ត៌មានទាន់ហេតុការណ៍ ២៤ម៉ោង លើ២៤ម៉ោង។ ដែលនេះជាជម្រើសច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានមានទាំងការ៖ អាន, មើល និងស្តាប់។

លោកអ្នកអាចស្តាប់វិទ្យុ ដែលផ្សាយព័ត៌មាន២៤ម៉ោង លើ២៤ម៉ោងនេះ តាមរយៈ Fresh News App, Website, Facebook និង​គេហទំព័រ radio.freshnewsasia.com៕