(ភ្នំពេញ)៖ ក្រុមហ៊ុនសូវើរីន គ្រុប (SOVEREIGN GROUP) បានប្រារព្ធកម្មវិធីដាក់សម្ពោធគេហទំព័រផ្លូវការ នៃទស្សនាវដ្តី សូវរីន (sovrinmagazine.com) និង ហាងលក់សម្លៀកបំពាក់អនឡាញ TheNETSO (thenetso.com) នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) នាល្ងាចថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកកាសែតជាតិ និងអន្តរជាតិ តំណាងក្រុមហ៊ុននានា អ្នករចនាម៉ូដល្បីៗ អ្នកសិល្បៈ និងភ្ញៀវកិត្តិយសជាច្រើនរូប ផងដែរ។
កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីបំពេញតម្រូវការមិត្តអ្នកអាន និងអ្នកនិយមទិញទំនិញតាមអនឡាញ ដែលមានកំនើនយ៉ាងខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជាគួរឲ្យកត់សម្គាល់។ ចំពោះទស្សនាវដ្តីសូវរីន ដែលជាទស្សនាវដ្តីហ្វេហ្សិន ជាភាសាខ្មែរ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងវិវត្តខ្លួន ដើម្បីឲ្យក្លាយជាទស្សនាវដ្តីហ្វេហ្សិនអនឡាញ ដំបូងគេបំផុត ទៅតាមបរិបទសង្គម ដែលមានភាពជឿនលឿន យ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា អ៊ីនធើណែតដ៏ទូលំទូលាយ។ គេហទំព័រទស្សនាវដ្តី សូវរីន (sovrinmagazine.com) នឹងពាំនាំមកនូវទស្សនីយភាព និងភាពច្នៃប្រឌិត ក្នុងពិភពហ្វេហ្សិនជាតិ និងអន្តរជាតិ ដែលខ្លួនធ្លាប់ឆ្លងកាត់ អស់រយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងព័ត៌មានជាតិ និងអន្តរជាតិនៃពិភពហ្វេហ្សិនថ្មីៗ ទាន់សម័យកាលនិយម។
បន្ថែមពីនេះទៅទៀត ការបង្ហាញពីគន្លឹះ និងរបៀបថែរក្សាសម្រស់ផ្សេងៗ ការណែនាំទីកន្លែងកម្សាន្តនានា ព័ត៌មានបច្ចេកវិទ្យា ក៏ដូចជាអត្ថបទចំណេះដឹងទូទៅ ជាច្រើនទៀតក៏ត្រូវបានបូកបញ្ចូល ក្នុងគេហទំព័រ SOVRINMAGAZINE.COM ជាប្រត្យក្ស។
ជាមួយគ្នានេះ the NETSO ជាហាងលក់សម្លៀក បំពាក់អនឡាញកម្រិតស្តង់ដា ដ៏ធំដំបូងគេបង្អស់នៅកម្ពុជា (Cambodia Premier Online Shopping)។ ខុសប្លែកពីហាងលក់សម្លៀកបំពាក់ដទៃ the NETSO.com គឺចម្រាញ់នាំចូលតែសម្លៀកបំពាក់ ដែលមានគុណភាពល្អៗ ម៉ាកល្បីៗពីបរទេសដោយផ្ទាល់តែម្តង។ ជាមួយនឹង theNETSO.com លោកអ្នកគ្រាន់តែអង្គុយនៅមួយកន្លែង ក៏អាចបញ្ជាទិញសម្លៀកបំពាក់ ដែលលោកអ្នកពេញចិត្ត និងទទួលបានសេវាដឹកជញ្ជូន ក្នុងរយៈពេលម្ភៃបួនម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីការបញ្ជាទិញ។ theNETSO.com មានសម្លៀកបំពាក់បុរស ស្ដ្រី និងកុមារគ្រប់ជម្រើស មិនថាសម្លៀកបំពាក់ប្រណីត ឬសាមញ្ញ និងគ្រប់តម្លៃទាំងអស់ទៅតាមតម្រូវការ ហើយអាចបញ្ជាទិញបានគ្រប់ពេលវេលា បានយ៉ាងងាយស្រួល។
ជាពិសេសជាងនេះ ទៅទៀត theNETSO បានសហការជាមួយអ្នក រចនាម៉ូដសម្លៀកបំពាក់ ក្នុងស្រុកជាច្រើន ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដែលកំពុងតែមានសន្ទុះគាំទ្រនូវផលិតផល ក្នុងស្រុកជាខ្លាំង។ នេះក៏បានបង្ហាញពីការលើកតម្កើង នូវស្នាដៃរបស់កូនខ្មែរ និង ចូលរួមចំណែកលើកស្ទួយវិស័យហ្វេហ្សិន នៅព្រះរាជាណាចក្រកម្ពុជា៕