(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីផ្តល់ឈាម នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន តាមបណ្តោយផ្លូវម៉ៅសេទុង ទល់មុខវត្តទួលទំពូង។

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុងគ្រប់ជាន់ថ្នាក់ជាច្រើននាក់ បានស្ម័គ្រចិត្ត ចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ​ជីវិតអ្នកជំងឺ ដែលត្រូវការឈាម ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធិ នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានថ្លែងថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនរៀបចំកម្មវិធីផ្តល់ឈាមនេះ ហើយក្រុមហ៊ុន នឹងរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំ ធ្វើឲ្យបានពីរដង៕