(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះថា នាវាកងទ័ពជើងទឹកប្រជាមានិតចិន ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នាវាទាំង៣គ្រឿងរបស់ចិននេះ ដឹកនាំដោយលោកឧត្តមនាវីត្រី ស៊ីន ហាវ មេបញ្ជាការរួមកងនាវាចម្បាំងទាំង៣ ដែលក្នុងនោះ មាននាវិកជានាយទាហាន និងពលទាហាន សរុបចំនួន៧៣០នាក់។
លោកស្នងការបញ្ជាក់ថា នាវាទាំង៣គ្រឿងនេះ ទី១៖ ឈ្មោះ Chang Chun លេខ១៥០(DDG) បណ្តោយ១៦៥ម៉ែត្រ ទទឹង១៨ម៉ែត្រ ជម្រៅទឹក៦,៥ម៉ែត្រ កម្ពស់៤៥ម៉ែត្រ ទម្ងន់៦,៥០០តោន, ទី២៖ ឈ្មោះ Jing Zhou លេខ៥៣២(FFG) បណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ កម្ពស់៣០ម៉ែត្រ ទម្ងន់៤,១០០តោន និងទី៣៖ ឈ្មោះ Chao Hu លេខ៨៩០ (AOE) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក៨,៨ម៉ែត្រ កម្ពស់៣៩ម៉ែត្រ និងទម្ងន់២០,៥៣៨តោន៕