(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ១១០០នាក់។
ពិធីនេះបានធ្វើឡើងទីស្នាក់ការគណបកហសប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពូជា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភដល់អ្នកចូលរួម ១,១០០នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល, សាលាខេត្តព្រះវិហារ ៤០លានរៀល សម្រាប់រៀបចំបាយសាមគ្គី ពេលល្ងាចជាមួយមន្ត្រីជុំវិញខេត្ត, អាវុធហត្ថខេត្ត៥០លានរៀល, ស្នងការនគរបាលខេត្ត៥០លានរៀល, សឹករងខេត្តព្រះវិហារ៦០លានរៀល, កងពលលេខ៣ ៤លានរៀល, លោក ចាន់ សុភ័ត្រា តំណាងនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក ៤លានរៀល, ស្រុក-ក្រុងទាំង៨ ៥០លានរៀល និងប្រគេនព្រះសង្ឃ ២០លានរៀល ព្រមទាំងឧបត្ថម្ភសាលាមួយខ្នងនៅស្រុករវៀង ដែលមាន៦បន្ទប់ ដែលការឧបត្ថម្ភសរុបទាំងអស់ ជាង១៣ម៉ឺនដុល្លារអាមេរិក៕