(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងជាអភិបាលរងខណ្ឌ នៃសាលារាជធានីភ្នំពេញចំនួន៨រូប។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧បាន សម្រេចភារកិច្ចលោកស្រី ទាវ ឆវីមនីរ៉ា ពីអភិបាលរងខណ្ឌចំការមន ឲ្យទៅជាអភិបាលរងខណ្ឌ៧មករា, ផ្ទេរភារកិច្ចលោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌសែនសុខ ឲ្យទៅជាអភិបាលរងខណ្ឌទួលគោក និងផ្ទេរភារកិច្ចលោកស្រី​ លី រ៉ូហ្សាមី ពីអភិបាលរងខណ្ឌឬស្សីកែវ​ ឲ្យទៅជាអភិបាលរងខណ្ឌសែនសុខ។

ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចតែងតាំងអភិបាលរងខណ្ឌចំនួន៥រូបផងដែររួមមាន៖ ទី១-តែងតាំងលោក កៅ សារ៉ាវុធ ជាអភិបាលរងខណ្ឌជ្រោយចង្វារ ទី២-តែងតាំងលោក ចាន់ គន្ថេត ជាអភិបាលរងខណ្ឌដូនពេញ ទី៣-តែងតាំងលោក ចាន់ បណ្ឌិត ជាអភិបាលរងខណ្ឌទួលគោក ទី៤-តែងតាំងលោកស្រី សួស សូលីដា​ ជាអភិបាលរងខណ្ឌឬស្សីកែវ និងទី៥-​តែងតាំងលោកស្រី កែវ សាម៉ុល ជាអភិបាលរងខណ្ឌចំការមន។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖