(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងមុខដំណែង នាយករដ្ឋបាលថ្មីនៅសាលាខណ្ឌជ្រោយចង្វារ សាលាខណ្ឌព្រែកព្នៅ និងសាលាខណ្ឌដូនពេញចំនួន៣រូប។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧បាន តែងតាំងលោក សែម ដារិទ្ធ ជានាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ, តែងតាំងលោក ស៊ឹម សុផង់ ជានាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ និងតែងតាំងលោក ចាប ឌីណា ជានាយករដ្ឋបាលសាលាខណ្ឌដូនពេញ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖