(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ជួរ លឹមហួត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន វត្តមានរបស់សម្តេច គឺជាវត្តមានដ៏ចាំបាច់ ដើម្បីការពារជាតិ ទប់ទល់ជាមួយក្រុមក្បត់ជាតិ ក្រុមធ្វើបដិវត្តន៍ពណ៌ ប្រកាសប្តេជ្ញាការពារមិនឲ្យនរណាមកបំផ្លាញទឹកដីនេះទេ
២៖ ស៉ីម៉ាក់ និងអាជ្ញាធរអាវុធគីមី នឹងបើកប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិក នៅខេត្តស្វាយរៀង នាដើមសប្តាហ៍ក្រោយនេះ
៣៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០០លានរៀល ដល់លោកតា គង់ ណៃ និងលោកតា ប្រាជ្ញ ឈួន ២០លានរៀល
៤៖ លោកបណ្ឌិត សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិន ចេះតែស្អិតល្មួតព្រោះចិនមិនដែលលូកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
៥៖ ឯកអគ្គរាជទូត តំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា ចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នាសម័យប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
៦៖ សម្តេចក្រឡាហោម ស ខេង ប្រកាសផ្អាកសកម្មភាពអង្គភាពសមធម៌កម្ពុជា ក្រោយរកឃើញធ្វើសកម្មភាពខុសច្បាប់
៧៖ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យគណបក្សរបស់កូនប្រុសលោកសេនាប្រមុខ លន់ នល់ កែប្រែនូវកំហុសឆ្គង អំឡុងពេល៣០ថ្ងៃ
៨៖ គ.ជ.ប កំណត់យកថ្ងៃទី០៥ ខែតុលា ចាប់ផ្ដើមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤
៩៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា!
១០៖ កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម១២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ចំនួន១៥៤០០ដុល្លារ នៅខេត្តប៉ៃលិន
* ព័ត៌មានអន្តរជាតិ (World News)
១៖ «គ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយទៀត វាយប្រហារម៉ិចស៊ីកូ» បន្ទាប់ពីគ្រោះរញ្ជួយដីលើកមុន សម្លាប់មនុស្ស ៣៤៤នាក់!
២៖ អង្គការសហប្រជាជាតិ៖ ចំនួនជនជាតិរ៉ូហ៊ីងយ៉ា ដែលរត់ភៀសខ្លួនពីមីយ៉ាន់ម៉ាមកបង់ក្លាដែស កើនឡើងហួសពីកន្លះលាននាក់ហើយ
៣៖ បណ្តាញសង្គមធំៗដូចជា Facebook និង Twitter អាចប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរពី EU បើមិនព្រមលុបបំបាត់សាររើសអើង-ស្អប់ខ្ពើម ឲ្យបានឆាប់ទេនោះ
៤៖ លោកស្រី យីងឡាក់ «កំពុងព្យាយាមសុំសិទ្ធិជ្រកកោណ នៅចក្រភពអង់គ្លេស» ខណៈកំពុងស្ថិតនៅទីក្រុងឡុងដ៍!
៥៖ អគ្គលេខាធិការ UN ចេញសេចក្តីថ្លែងការណ៍ អំពីស្ថានភាពរំលោភសិទ្ធិមនុស្ស ដ៏អាក្រក់នៅរដ្ឋរ៉ាឃីន, មីយ៉ាន់ម៉ា!
៦៖ ខណៈកម្តៅកើនឡើងខ្លាំង «កូរ៉េខាងជើងចេញផ្សាយរូបភាពនានា បង្ហាញពីភាពសាហាវព្រៃផ្សៃរបស់ ទាហាន អាមេរិក កាលពីសម័យសង្គ្រាមកូរ៉េ» ៕