(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រ សាប៊្រីណា ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ដែលតែងមានកើតជំនន់ទឹកភ្លៀង បង្កឲ្យមានការពិបាកដល់បងប្អូនកម្មករ-កម្មារិនីរោងចក្រ ក្នុងនោះក៏មានរោងចក្រ ជេនីរ៉េសិន ដេរស្បែកជើងផងដែរ។
កម្មករ-កម្មារិនី ជាង៦,០០០នាក់ ត្រូវបានលោកអភិបាលខេត្ត ចូលសួរសុខទុក្ខ និងពិនិត្យមើលការងារ ក្នុងរោងចក្រនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីដឹងសុខ ដឹងទុក្ខរបស់ពួកគាត់។
លោកអភិបាលខេត្ត បានប្រាប់រាល់ទុក្ខលំបាករបស់បងប្អូន ដែលអាជ្ញាធរខេត្តមិនបានទុកចោលទេ ហើយបញ្ហាទឹកភ្លៀងស្ទើទូទាំងប្រទេសទៅហើយ ដូច្នេះសុំការអធ្យាស្រ័យ តែក៏អាជ្ញាធរកំពង់ប្រឹងប្រែង ដើម្បីរកទីតាំងរំលួសទឹកភ្លៀងទាំងនោះ។
លោក វ៉ី សំណាង បានដាស់តឿនទៀតថា ដើម្បីឲ្យលំហូរដើរបានល្អ តោងយើងជាអ្នកសាងសង់ត្រូវដាក់លូ ឲ្យបានត្រឹមត្រូវតាមស្តង់ដា និងកុំរំលោភយកដីចំណីផ្លូវ រួមទាំងប្រឡាយទឹក៕