ក្រសួងរ៉ែ នឹងបំពេញទស្សនកិច្ចទៅខេត្តកំពត២ថ្ងៃ ដើម្បីរៀបចំប្រកួតប្រជែងការផលិតវីដេអូខ្លី ប្រធានបទ «វិស័យរ៉ែ និងថាមពល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា» នៅដើមខែតុលានេះ
29-09-2017 18:35
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល ប្រកាសពីដំណើរទស្សនកិច្ចសិក្សាទៅខេត្តកំពត ចំនួន២ថ្ងៃ ក្នុងកម្មវិធីការប្រកួតប្រជែងការផលិតវីដេអូខ្លី ក្រោមប្រធានបទ «វិស័យរ៉ែ និងថាមពល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា» នៅថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។នប
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការផលិតវីដេអូនេះនឹងទទួលបានការចូលរួមដំណើរទស្សនកិច្ចនៅស្ថានីយ៍វារីអគ្គិសនីកំចាយ និងរោងចក្រផលិតស៊ីម៉ង់ K-Cement នៅខេត្តកំពត សម្រាប់ជាជំនួយស្មារតីពីវិស័យរ៉ែ និងថាមពល ដល់បេក្ខជនក្នុងការផលិតវីដេអូខ្លីនេះ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖