ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលនៃជំនួបពិភាក្សារវាងទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងរដ្ឋមន្ដ្រីក្រសួងកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង
29-09-2017 18:06
(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jean Yves LE DRIAN រដ្ឋមន្ដ្រីក្រសួងកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង កាលពីថ្ងៃទី២៥ ខែកញ្ញា នាទីក្រុងប៉ារីស។
នៅក្នុងជំនួបពិភាក្សានេះភាគីទាំង២ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ អំពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទូទៅកម្ពុជា-បារាំង ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ពេលអនាគត លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងសន្ដិសុខជាដើម។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖