(សៀមរាប) ៖ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព បិតាស្ថាបត្យកម្មខ្មែរ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ដែលបានអនិច្ចកម្មកាលពីវេលាម៉ោង ៩ម៉៤៥ ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។

សពរបស់ព្រឹទ្ធាចារ្យ តម្កល់ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅគេហដ្ឋាន ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕