(ភ្នំពេញ)៖ លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញសេ​ចក្ដីថ្លែងការណ៍ បញ្ជាក់ពីស្ថានភាពសិទ្ធិមនុស្ស ​និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ដែលបានចូលរួម និងអនុវត្តយ៉ាងសកម្មគ្រប់យន្ដការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ រួមបញ្ជូលគណៈកម្មការសិទ្ធិមនុស្ស នីតិវិធីពិសេស និងដំណើរការនៃការពិនិត្យរបាយការណ៍ជាសកលតាមពេលកំណត់ជាដើម។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់លោក ណី សំអុល ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ណី សំអុល បានលើកឡើងថា «ប្រទេសមួយចំនួន ទីភ្នាក់អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលខ្លះ ជារឿយៗតែងតែរិះរកគ្រប់វិធី ដើម្បីកេងចំណេញនយោបាយ ដោយប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជាឧបករណ៍ ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរដ្ឋាភិបាល តាមរយៈការធ្វើប្រងើយកន្ដើយ ដោយចេតនាចំពោះគោលការណ៍សាកល ស្ដីពីការមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គសហប្រជាជាតិ»

សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖