(ភ្នំពេញ)៖ តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA ទីមួយនឹងបើកសម្ពោធនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថ្មី ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅមុនដំណាច់ខែធ្នូខាងមុខនេះ។

លោក ពុយ គា ទីប្រឹក្សាសាកលវិទ្យាល័យ AUPP បានថ្លែងថា បន្ទាប់ពីតារាងបាល់ទាត់ខាងលើលេចជារូបរាង និស្សិត AUPP នឹងមានឱកាសលេង នៅនឹងកន្លែងហើយតារាងមួយនេះ ក៏នឹងក្លាយជាទីកន្លែងណាត់ជួបគ្នាទាំងអ្នកលេងកីឡាបាល់ទាត់អាជីព និងមិនអាជីពហើយលោកសង្ឃឹមថា តារាងមួយនេះក៏អាចនឹងក្លាយជាទីលានហ្វឹកហាត់របស់កីឡាករកម្ពុជា សម្រាប់ត្រៀមប្រកួត SEA GAMES ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខនេះ។

ចង់ដឹងលម្អិតអំពីតារាងបាល់ទាត់ខ្នាត FIFA ដែលគ្រោងនឹងបើកនៅដំណាច់ខែធ្នូខាងមុខ សូមអញ្ជើញមកទស្សនាសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យឈានមុខគេបង្អស់លើផ្នែកគុណភាពអប់រំនៅកម្ពុជា ហើយក៏ជាគ្រឹះស្ថានឧត្តមសិក្សាទី១ នៅកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអប់រំតាមកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅAUPP។ សញ្ញាបត្រមួយនឹងត្រូវ​ចេញដោយ​ AUPP និងសញ្ញាបត្រមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (UA) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩0 ០២៣/០១២ ២៦៦ ៦៣១/០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕