(ភ្នំពេញ)៖ ហាងនំបុ័ង ប្រ៊េដថក (BreadTalk) ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ពិសេសក្នុងចំណោមអតិថិជន ដែលនិយមរសជាតិនំបុ័ងបែបអាស៊ី នឹងប្រារព្ធខួបគម្រប់បីឆ្នាំរបស់ខ្លួន នៅថ្ងៃទី 5 ខែតុលា ឆ្នាំ2017នេះ ។

ដើម្បីជាការអបអរ ក្នុងឱកាសខួបបីឆ្នាំនេះ អតិថិជនប្រ៊េដថកទាំងអស់នឹង ទទួលបានការលក់ជូនពិសេស ទិញនំ5 ថែម 5 សម្រាប់រយះពេលបីថ្ងៃ ពីថ្ងៃទី 3 ដល់ទី 5 តុលា 2017 និង ការបញ្ចុះតម្លៃ ២០% ទៅលើនំខេកគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១ ដល់ ១៥ តុលា ២០១៧ នៅគ្រប់សាខា។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការចាប់រង្វាន់ធំ ដែលនឹងធ្វើឡើងនៅ សាខា ប្រ៊េដថក TK Avenue។

រង្វាន់ដ៏ទាក់ទាញ ដែលនឹងផ្តល់ជូនដល់អតិថិជន របស់ប្រ៊េដថករួមមាន រង្វាន់ទី១ ដំណើរកំសាន្តទេសចរណ៍ ក្នុងប្រទេសជប៉ុន ចំនួន 5 ថ្ងៃ សម្រាប់មនុស្ស 2 នាក់ ចំនួនមួយរង្វាន់ រង្វាន់ទី2 ការស្នាក់នៅសណ្ឋាគារដ៏ល្អប្រណិត ក្នុងស្រុកចំនួន 2 យប់ សម្រាប់មនុស្ស2 នាក់ ចំនួនមួយរង្វាន់ និងរង្វាន់លើកទឹកចិត្តជាវត្ថុអនុស្សាវរីយ៍ពី ប្រ៊េដថកចំនួន 5 រង្វាន់។

អតិថិជនអាចចូលរួមដោយសេរី ក្នុងថ្ងៃចាប់រង្វាន់នោះ នៅ បរិវេន ក្បែរ សាខា ប្រ៊េដថក TK Avenue ដើម្បីធ្វើជាសក្ខីភាព និងចូលរួមកម្មវិធីរីករាយជាច្រើនជាមួយ បុគ្គិលរបស់ ប្រ៊េដថក និងការសម្តែងពីតារាកិត្តិយស មួយចំនួនទៀត។

លោក អ៊ឹម បណ្ឌិត ប្រធានប្រតិបត្តិការ របស់ប្រ៊េដថក បានថ្លែងថា នេះជាការផ្តល់ជូនប្រកបដោយភាពរីករាយពីហាងនំបុ័ង ប្រ៊េដថក ដើម្បីជាការថ្លែងអំណរគុណ និងផ្តល់ភាពរីករាយបន្ថែមទៀត ពិសេសសម្រាប់អតិថិន ដែលតែងតែនិយមចូលចិត្ត ប្រភេទនំផ្សេងៗ ទាំងនំថ្មី OHAYO JAPAN នំខេក និងនំនិងភេសជ្ជៈផ្សេងៗទៀតរបស់ ហាងនំបុ័ងប្រ៊េថក។

គួរបញ្ជាក់ថា ហាងនំបុ័ងប្រ៊េដថក ជាហាងនំបុ័ងដែលមានមានឈ្មោះបោះសំលេងខ្លាំង នៅប្រទេសសិង្ហបុរី ហើយត្រូវបានចូលមកប្រទេសកម្ពុជាកាលពីឆ្នាំ2014 ហើយក៏ត្រូវបានអតិថិន គ្រប់វ័យនិយមចូលចិត្ត គាំទ្រ និងអោយតម្លៃពិសេសទៅលើរសជាតិនំគ្រប់ប្រភេទនំ ការវេចខ្ចប់ សេវាកម្ម និងបរិយាកាសក្នុងហាងទាំងមូល។

រហូតមកទល់នឹងពេលនេះ BreadTalk មានសាខាចំនួន៦ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ (BreadTalk TK Avenue), សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន (BreadTalk Maline), សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ (BreadTalk BKK) សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី (BreadTalk SMC) និង សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម (BreadTalk KPK) ហើយ BreadTalk  នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាប និងបាត់ដំបងទៀត ក្នុងពេលអនាគតខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ BreadTalk hotline៖ 099 989898៕