(បន្ទាយមានជ័យ)៖ ចាប់តាំងពីអ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ មកកាន់តំណែងជាចៅសង្កាត់ផ្សារកណ្តាលមក គឺ ការងាររដ្ឋបាលមើលទៅមានភាពរញ៉េរញ៉ៃខុសច្រើន មិនធ្វើតាមច្បាប់កំណត់ ទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះមកត្រួតពិនិត្យការងារនៅរដ្ឋបាលសង្កាត់ផ្សារកណ្តាល និងណែនាំពីការងារដល់ចៅសង្កាត់ថ្មីនេះ កុំឲ្យធ្វើផ្ទុយពីច្បាប់។
ឆ្លងតាមការពិនិត្យឯកសារមួយចំនួនធំ បានឲ្យដឹកថា អ្នកស្រីចៅសង្កាត់ផ្សារកណ្តាល បានអនុវត្តខុសពីនីតិវិធីរបស់រដ្ឋបាលផ្ទុយពីសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ហើយខុសជាច្រើន ចំណុចទើបរដ្ឋបាលខេត្តណែនាំនឹងស្ដីបន្ទោសដល់អ្នកស្រី ឃុន ចន្ទី ហើយក្រុមការងាររដ្ឋបាលខេត្ត និងក្រុងបានប្រាប់ទៅចៅសង្កាត់ថា លើកនេះ គ្រាន់តែមកណែនាំឲ្យអ្នកស្រីចៅសង្កាត់ ឲ្យធ្វើការងារតាមនីតិវិធីរដ្ឋបាលនឹងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃទេ ប៉ុន្តែបើអ្នកស្រីចៅសង្កាត់ មិនកែប្រែតាមច្បាប់ទេលើកក្រោយក្រុមការងារ នឹងចុះមកព្រមានជាលើកទី១ ហើយបើ នៅតែបន្តធ្វើខុសពីនីតិវិធី ច្បាប់ទៀតនឹងព្រមានជាលើកទី២ និងទី៣ បើនៅតែដដែលមិនកែប្រែទៀត អាចនឹងមានការរំសាយ ឬរំលាយចោលនូវ ក្រុមប្រឹក្សានេះតែម្ដង។
សូមបញ្ជាក់ផងដែលថា ពាក់ព័ន្ធនឹងឯកសាដែលខុសពីនីតិវិធីច្បាប់មួយចំនួននោះ គឺស្មៀនបានប្រាប់នឹងពន្យល់ដល់អ្នកស្រីចៅសង្កាត់ផងដែល តែអ្នកស្រីចៅសង្កាត់ នៅតែបង្ខំឲ្យស្មៀនបោះត្រាដដែល ទោះជាស្មៀនបាផ្ដល់យោបល់យ៉ាងណាក៏ដោយ អ្នកស្រីនៅតែបង្ខំឲ្យស្មៀនបោះត្រា ដដែលអ្នកស្រីចៅសង្កាត់ជាអ្នកទទួលខុសត្រូវ៕