(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣៣.៤៦៨ដុល្លារ (បីម៉ឺនបីពាន់បួនរយហុកសិបប្រាំបីដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន១៣៥គ្រួសារ ស្មើនឹងមនុស្ស៦២៣នាក់ រស់នៅភូមិចំនួន២ នៃឃុំអន្លង់ជ្រៃ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបានផ្ដល់អណ្តូងទឹកស្អាតចំនួន៥ទៀត ជូនប្រជាពលរដ្ឋចំនួន១២៧គ្រួសារ ស្មើមនុស្ស៦៣៣នាក់ រស់នៅក្នុងភូមិចំនួន៤ នៃឃុំចំនួន៣ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន២៥៥ និងស្រះទឹកចំនួន៤ រួចមកហើយ សម្រាប់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ នៅទូទាំងប្រទេសកម្ពុជា ៕