កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ផ្ញើសាររំលែកមរណទុក្ខ ចំពោះភរិយារបស់លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ
29-09-2017 14:49
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង យ៉ាងក្រៀមក្រំរួចមក កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកស្រី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះលោកស្រី វណ្ណ អាមបឺរហ្គឺតត្រាដ ភរិយារបស់លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ក្រោយលោកតា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍។
លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេស្គាល់ជាទូទៅថា ជាធនធានមនុស្សដ៏សំខាន់មួយរូប លោកជាស្ថាបត្យករជើងចាស់ ដ៏ល្បីល្បាញទាំងចំណេះដឹង និងទេពកោសល្យ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិកម្ពុជា៕
ខាងក្រោមនេះ ជាសាររំលែកមរណទុក្ខរបស់កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកស្រី ជូនចំពោះភរិយារបស់លោក វណ្ណ ម៉ូលីវណ្ណ៖