(ភ្នំពេញ)៖ រថយន្ត Range Rover Velar លក្ខណៈគ្រួសារ(SUV) ដ៏ទំនើបស៊េរីឆ្នាំ ២០១៨ ដែលលោកអ្នកទន្ទឹងរង់ចាំនោះបានបង្ហាញវត្តមាន ជាផ្លូវការនៅអគារតាំងលក់ផលិតផល Jaguar និង Land Rover ដែលនាំចូលដោយក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលទទួលសិទ្ធចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover។

Range Rover Velar គឺជារថយន្តស្ថិតនៅក្នុងត្រកូល Range Rover វាត្រូវបានផលិតឡើងយ៉ាងប្រណិតសាកសមនឹងភាពទាន់សម័យ នាពេលបច្ចុប្បន្ននេះផងដែរ។ រថយន្តថ្មីស្រឡាងនេះប្រវែងតួរបស់វាស្ថិតនៅចន្លោះរវាងRange Rover Evoque និងRange Rover Sport។

បច្ចេកវិទ្យាទំនើបដែលឈានមុខគេ ត្រូវបានបំពាក់លើរថយន្តRange Rover Velar អំពូល LED ពេញចង្កៀងផ្នែកខាងមុខហើយស្តើង ត្រូវផលិតលើកដំបូងពុំធ្លាប់មានក្នុងត្រកូល Range Rover។ ដៃទ្វារស្វ័យប្រវត្តិទំនើបដំបូងត្រូវបាន ផលិតយ៉ាងពិសេសដែលលូតចេញចូល ដោយស្វ័យប្រវត្តិនៅពេលលោកអ្នកចាក់សោររឺបើកសោរ Activity Key ផ្តល់ភាពងាយស្រួលដោយអនុញ្ញាត អោយម្ចាស់រថយន្តអាចលេងកីឡាហែលទឹក រត់ហាត់ប្រាណ ឡើងភ្នំដោយពុំចាំបាច់ភ្ជាប់សោររថយន្តតាមខ្លួនទៀតឡើយ។កំលាំងម៉ាស៊ីនខ្លាំង Supercharged 3.0លីត្រ V6 380HP 8លេខអូតូដែលលោកអ្នកអាចបង្កើនល្បឿនពី0ទៅ100ត្រឹមតែរយៈពេល5.3វិនាទីជាមួយនឹងកង់ទំហំ21អ៊ីងបែបស្ព័រយ៉ាងស្រស់ស្អាតត្រូវបំពាក់មកជាមួយ លោកអ្នកអាចបើកបរបានក្នុងជំរៅទឹករហូតដល់650មីលីមែត្រ បច្ចេកវិទ្យាសម្លេងរបស់ចក្រភពអង់គ្លេស(Meridian)កំលាំង1600Wយ៉ាងពិរោះរួមជាមួយប្រព័ន្ធInControl Touch Pro Duo LED 10អ៊ីង និង ការបញ្ជាឧបករណ៍ផ្សេងៗទៀតយ៉ាងរលូន កៅអីត្រជាក់ត្រូវបានបំពាក់យ៉ាងប្រណិតដែលផ្តល់នូវផាសុខភាពក្នុងពេលបើកបរ។តួរថយន្តត្រូវបានផលិតដោយលោហៈធាតុអាលុយមីញ៉ូម(សំរាប់ផលិតយន្តហោះ)ដែលស្វិតហើយធន់នឹងការប៉ះទង្គិច(រថយន្តមានសមត្ថភាពទំពក់សន្តោងដែលមានទំងន់រហូតដល់2500គីឡូ ដែលរាល់ពេលលោកអ្នកត្រូវការសន្តោងម្តងៗរថយន្តមានប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការបង្ហាញពីទិសដៅសំរាប់ធ្វើការថយក្រោយដើម្បីសំរួលដល់ការថ្ពក់យ៉ាងងាយស្រួល)ប្រព័ន្ធការពារការប៉ះទង្គិចនៅជុំវិញរថយន្ត ប្រព័ន្ធវាស់សំពាធខ្យល់និងប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិដើម្បីផ្តល់ភាពងាយស្រួលដល់ការបើកបរ។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញសូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambodia