(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ០៩ខែ និងដាក់ចេញទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ លោកស្រី វរសេនីយ៍ឯក មេបញ្ជាការរង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត និងលោក លោកស្រី ជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបផងដែរ។

នាពេលនោះឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានរបាយការណ៍ជូនអង្គប្រជុំជ្រាបថា ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថមានជាអាទិ៍៖

១- ការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានការពារគណៈប្រតិភូជាតិ អន្តរជាតិ​ កិច្ចប្រជុំ​ ពិធីសម្ពោធសមិទ្ធផលនានា​របស់ព្រះម​ហាក្សត្រ រាជរដ្ឋាភិបាល​ និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុប៩៥.៩៥២​លើក។ ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋ​និងការដង្ហែក្បួនទាមទារ​តវ៉ា​​ផ្សេងៗ​សរុប៨.៨៤៧លើក។ ធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈ លទ្ធផល៖ ត្រួតពិនិត្យអាវុធឆ្លងកាត់៣២​ដើម (ដកហូតអាវុធច្នៃ០១ដើម គ្រាប់AKចំនួន២៤គ្រាប់ ស្លាកលេខខ.ម០១ស្លាក) បាន​កែសម្រួល​ ឯកសណ្ឋានយោធា​សរុប​ចំនួន១៥៦នាក់ (យោធិន៥៩នាក់ ជនស៊ីវិល៩៧​នាក់) ដកហូតខោអាវ៨៦សម្រាប់ ​មួក៤៥ ឡូហ្គោ០២ និងបកស្គុតខ្មៅលើកញ្ចក់រថយន្ត បានចំនួន៧១គ្រឿង​។

២- ការស្រាវជ្រាវបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសចំនួន២.០៨៩លើក ក្នុងនោះមាន​៖​ -ប្លន់ប្រដាប់អាវុធបង្រ្កាបបាន៣៨លើក -ឃាតកម្មបង្ក្រាបបាន៤២លើក -រំលោភ​សេព​សន្ថវៈបង្រ្កាបបាន៣៩លើក -ជួញដូរមនុស្សបង្រ្កាបបាន០៦លើក -ចាប់ជំរិតបង្ក្រាបបាន០២លើក -លួចបង្រ្កាបបាន១៣១លើក -ឆក់បង្រ្កាបបាន២៧លើក -ហិង្សា​​ដោយ​ចេតនាបង្រ្កាបបាន១៥២លើក -ប្រើប្រាស់និងរក្សាអាវុធគ្មានការអនុញ្ញាតបង្រ្កាបបាន២១លើក -ការជួញដូរចែកចាយគ្រឿងញៀនបង្រ្កាបបាន៨៨២លើក -ការប្រើប្រាស់គ្រឿងញៀនបង្រ្កាបបាន២៦០លើក -បទល្មើសព្រៃឈើបង្រ្កាបបាន១១១លើក -បទល្មើសជលផលបង្រ្កាបបាន២៥លើក និងបទល្មើសធនធានរ៉ែបង្រ្កាបបាន០២លើក។ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសចំនួន ៣.៣៧៨នាក់​ និង​វត្ថុ​តាង​ចាប់​យក​​មួយចំនួ​នបញ្ជូន​ទៅ​​តុលាការ​។

៣- ការងារសង្គ្រោះ បានធ្វើការជួយប្រជាពល​រដ្ឋ​រងគ្រោះ​ថ្នាក់​​​ចរាចរណ៍ចំនួន១.០៧២លើក អគ្គិ​​ភ័យ៣៤១លើក និងករណីផ្សេងៗចំនួន ៣.៣៦៨​លើ​ក ​ដឹក​ជញ្ជូន​ជន​រងគ្រោះ​​ទៅកាន់​មន្ទីរពេទ្យ ចំនួន១.០៩៧​នាក់។​

៤- ការសហការពង្រឹងអនុវត្តច្បាប់​ និងបទបញ្ជា បានធ្វើសកម្មភាពសហការ​ជា​មួយ​នគរបាល​ជាតិ ៣.២៨៣លើក -ស្ថា​ប័នពន្ធ​ដារ, គយនិងរដ្ឋាករ ១.៥៨៤លើក -រដ្ឋ​បាល​ព្រៃ​ឈើអង្គការ​អភិរក្ស​សត្វព្រៃ និងអភិរក្ស​​ដែន​ជីវៈចម្រុះ៣.៦១៦លើក -ក្រសួងសាធារណៈការ​និងដឹក​ជញ្ជូន៨៣១លើក -ក្រសួងរ៉ែថាមពល១៣លើ​ក -ក្រសួងបរិស្ថាន១៤លើក -ក្រសួងកសិកម្ម០៧លើក -ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់២៧លើក -រដ្ឋបាល​ជល​​ផល១៦៩លើក -ក្រុមចម្រុះ៦៨៣​លើ​ក​ -អាជ្ញាធរអប្សរា៣១លើក និងកាំកុងត្រូល០២លើក។ បានសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧សសរ/២០១៦ ស្តីពីការបង្កើត​គណៈកម្ម​ការ​ជាតិ​ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិមានជាអាទិ៍៖ -បទល្មើសព្រៃឈើ ការប្រមូលដឹកជញ្ជូន សន្និធិផល អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យចំនួន២៤១នាក់ ឃុំខ្លួនចំនួន៣៧នាក់ អប់រំចំនួន២០៤នាក់ បានចាប់យកយានយន្តគ្រប់ប្រភេទ និងឈើចម្រុះរួមមាន៖ រថយន្ត២០៨គ្រឿង គោយន្ត៥០គ្រឿង ត្រាក់ទ័រ០៤គ្រឿង រណារយន្ត៣៥គ្រឿង ទោ​​ចក្រយាន​យន្ត៣៣​គ្រឿង ម៉ាស៊ីនជ្រៀកឈើ០៧គ្រឿង កាំភ្លើងច្នៃ០៣ដើម ឈើគ្រញូង២.២១៨គ.ក្រ ឈើគ្រប់ប្រភេទ ចំនួន៣.៥៦៩,៦០៣ម៣ និង៤.៦៦៨ដុំ។ -បទល្មើសធនធានរ៉ែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ឃុំខ្លួនចំនួន០៣នាក់ អប់រំចំនួ​ន០៩នាក់ ជាមួយគ្នានោះដែរ បានចាប់យកយានយន្តគ្រប់ប្រភេទមាន៖ គ្រឿងចក្រ០៨គ្រឿង រថយន្ត០៧គ្រឿង។ -ការកាប់រានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យចំនួន២៧នាក់ ដោយធ្វើការអប់រំ។ ចាប់យកយានយន្តគ្រប់ប្រភេទមាន៖ គ្រឿងចក្រ១១គ្រឿង និងរណារយន្ត០៧គ្រឿង។

ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថបានធ្វើការអប់រំចិត្តសាស្ត្រនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបពីសភាពការណ៍ វិវត្តន៍ និងសភាពការណ៍ថ្មីៗដែលកើតមានឡើង យល់ច្បាស់ពីតួនាទី ភារកិច្ច បទបញ្ជា​ ក្រម​សីល​ធម៌ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ល។ បានបើកនិងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលបំប៉នចំនួន៤៦វគ្គ=៣.៣៧៧នាក់។ លើសពីនេះទៀត បានចាត់បញ្ជូននាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទៅសិក្សា សិក្ខាសាលាក្នុងនិងក្រៅ​ប្រទេសចំនួន៥០វគ្គ ស្មើនឹង៤៧៣នាក់ក្នុងនោះ៖ សិក្សានិងសិក្ខាសាលាក្នុង​ប្រទេស៣៣វគ្គស្មើនឹង៣៤៤នាក់។ សិក្សាសិក្ខាសាលាក្រៅប្រទេស១៧វគ្គស្មើនឹង១២៩នាក់។ល។

ចំណែកឯ ការងារកសាងហេដ្ឋារចនាសម្ពន្ធ កងរាជអាវុធហត្ថបានសាងសង់សំណង់បន្ទាយជំរំជម្រកចាប់ពីបញ្ជាការដ្ឋានលើផ្ទៃប្រទេសរហូតដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕