(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក៏ព្រោះតែមានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា «ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ ស្តីពីសារពើពន្ធ ជាធរមាន»។

សូមជម្រាបថា ការបង់ពន្ធអចលនទ្រព្យឆ្នាំ២០១៧នេះ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែពេលនេះ ពន្ធដារសម្រេចបន្ថែមរយៈពេល១ខែទៀត៕