(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានកំណត់យកព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីបើកសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣។

សម័យប្រជុំ នៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ មានរបៀបវារៈតែ១គត់​ គឺស្តាប់របាយកាណ៍គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ នីតិកាលទី៣។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖