(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹងយ៉ាងក្រៀមក្រំរួចមក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះលោកស្រី វណ្ណ អាមបឺរហ្គឺតត្រាដ ភរិយារបស់លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ក្រោយលោកតាបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍នេះ។
លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេស្គាល់ជាទូទៅថា ជាធនធានមនុស្សដ៏សំខាន់មួយរូប លោកជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញទាំងចំណេះដឹង និងទេពកោសល្យ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិកម្ពុជា។
ខាងក្រោមនេះ ជាសាររំលែកមរណទុក្ខរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ជូនចំពោះភរិយារបស់លោក វណ្ណ ម៉ូលីវណ្ណ៖