Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ (Video inside)

28-09-2017 20:10

(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, លោក ជួរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សភាអាស៊ានចេញសេចក្តីប្រកាស៖ មានមនុស្សមួយក្រុមកំពុងបន្លំខ្លួនធ្វើជា «សមាជិកសភាអាស៊ាន» ក្លែងក្លាយ

២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យប្រើកញ្ចប់ថវិកាពិសេសដោះស្រាយបញ្ហាគ្រាប់បែកគីមីនៅស្វាយរៀង ព្រោះអាមេរិកគ្មានថ្ងៃ ទៅយកគ្រាប់បែកនោះឡើយ

៣៖ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា សង្រ្គាមនៅឧបទ្វីបកូរ៉េ នឹងមិនផ្ទុះឡើងទេ ហើយអំពាវនាវដល់ពលករខ្មែរ នៅកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភ

៤៖ អាជ្ញាធរមីនថ្លែងថា ទាំងអង្គការសហប្រជាជាតិ និងអាមេរិក ហាក់យឺតយ៉ាវក្នុងការឈឺឆ្អាលដោះគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ទោះផ្លូវច្បាប់ពួកគេជាអ្នកចូលរួមទទួលខុសត្រូវក៏ដោយ

៤៖ ថ្ងៃស្អែក អាជ្ញាធរមីនកម្ពុជា នឹងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់នៅទីតាំងគ្រាប់បែក ក្នុងខេត្តស្វាយរៀង

៦៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ក្រោយក្រសួងធនធានទឹកចេញសេចក្ដីជូនដំណឹង, ស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ កន្លែងគ្រោះថ្នាក់ជាងគេ

៧៖ ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

៨៖ រាជរដ្ឋាភិបាលកំណត់ថ្ងៃ២២-២៤ ខែធ្នូ ប្រារព្ធពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប

៩៖ ADB សម្រេចផ្តល់ហិរញ្ញប្បទាន៥០លានដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីជួយគាំទ្រគម្រោងកសិកម្ម ធន់នឹងគ្រោះមហន្តរាយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត «ជប៉ុនសម្រេចរំលាយសភា និងត្រៀមបោះឆ្នោតមុនអាណត្តិ» ដើម្បីរក្សាអំណាច លោក អាបេ ជានាយករដ្ឋមន្ត្រី!

២៖ រដ្ឋាភិបាលចិន «បញ្ជាឲ្យបិទក្រុមហ៊ុននានា របស់កូរ៉េខាងជើង» ជាការអនុវត្តន៍​ទណ្ឌកម្មរបស់ UN!

៣៖ បិតាស្ថាបនិកទស្សនាវដ្តីក្តៅសាច់ «Play Boy ដ៏ល្បីល្បាញ» ទទួលមរណភាពក្នុងអាយុ ៩១ឆ្នាំ!

៤៖ បិតាស្ថាបនិក Facebook «ចេញមុខទាត់ចោលការរិះគន់ពី ដូណាល់ ត្រាំ» ដែលថា Facebook តែងតែប្រឆាំងប្រធានាធិបតីរូបនេះជានិច្ច!

៥៖ បារាំងតឿនលោក ដូណាល់ ត្រាំ ថាការគំរាមមិនមែនជាផ្លូវដោះស្រាយជាមួយកូរ៉េខាងជើង

៦៖ នៅឆ្នាំ២០២៥ «មហាយក្សចិននឹងក្លាយជាប្រទេស ដែលគំរាមកំហែងដល់អាមេរិកបំផុត» មិនមែនរុស្ស៊ីទៀតទេ

៧៖ ប្រទេសម៉ាឡេស៊ី «ហាមប្រជាជនខ្លួនទាំងអស់ មិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើង» ដោយសារខ្លាចអាវុធនុយក្លេអ៊ែរ-មីស៊ីល ៕